កន្លែង​ទេសចរណ៍​ក្រោម​ដី​គួរ​ឲ្យ​ព្រឺក្បាល និង​ភ្ញាក់​ផ្អើល​​ក្នុង​លោក


កន្លែង​ទេសចរណ៍​ក្រោម​ដី​គួរ​ឲ្យ​ព្រឺក្បាល និង​ភ្ញាក់​ផ្អើល​​ក្នុង​លោក

​​​កន្លែង​ទេសចរណ៍​ប្លែក​ៗ ​គួរ​ឲ្យ​ចាប់​អារម្មណ៍​មាន​ច្រើន​ណាស់​​នៅ​​ជុំវិញ​ពិភពលោក ​​ដែល​អ្នក​ទេសចរ​​​​​​​​ បាន​ចំណាយ​ពេល​​ និង​ថវិកា​ជា​ច្រើន​ ដើម្បី​បាន​ទស្សនា​ទីកន្លែង​នោះ​​​​ដែល​មាន​​ដូច​ជា​ផ្សារ​បុរាណ ​សំណង់​អគារ​ខ្ពស់​ៗ ​ព្រៃ​ភ្នំ ​មាត់​សមុទ្រ ​វាលខ្សាច់ បឹង​ទន្លេ ផ្នូរ​បុព្វបុរស ​ឬ​ប្រាសាទ​បុរាណ​​​ជាដើម។ ​ប៉ុន្តែ​ពេល​​​នេះ​អ្នក​នឹង​បាន​​ស្គាល់​ទិសដៅ​​ទេសចរ​​ណ៍​ក្រោម​ដី​គួរ​ឲ្យ​ព្រឺ​ក្បាល និង​ដ៏​ស្រស់​ស្អាត​មិន​គួរ​ឲ្យ​ជឿ​វិញ​ម្ដង ដោយ​មាន​ដូច​ជា​ឆ្អឹង​​សាកសព ​និង​រូង​ប្រវត្តិសាស្ត្រ​​របស់​មនុស្ស​ជាតិ​នានា។

 

១. ​ផ្នូរ​បញ្ចុះ​សព​អ្នក​រស់​នៅ​ទីក្រុង​ប៉ារីស​ ប្រទេស​បារាំង ជាង ៦លាន​នាក់​

 

ផ្នូរ​នៅ​ទីនេះ ​​ត្រូវ​បាន​គេ​តម្រៀប​ឆ្អឹង​​យ៉ាង​មាន​សណ្ដាប់​ធ្លាប់​ជា​ជាន់​ថ្នាក់ ​របស់​មនុស្ស​ជាង​​ ៦លាន​នាក់ ​​តាំង​ពី​ឆ្នាំ ១៧៨៥ ដល់ ១៨៦០ ​នៅ​ពេល​វាល​កប់​សព​របស់​ក្រុង​នេះ​ពេញ​។ ​ផ្លូវ​ទៅកាន់​ផ្នូរ​ក្រោម​ដី​នេះ​មាន​ភាព​ងងឹត ចង្អៀត ​ហើយ​ពាក់ព័ន្ធ​នឹង​ប្រវត្តិសាស្ត្រ​គួរ​ឲ្យ​ចាប់​អារម្មណ៍។​​​

កន្លែង​ទេសចរណ៍​ក្រោម​ដី​គួរ​ឲ្យ​ព្រឺក្បាល និង​ភ្ញាក់​ផ្អើល​​ក្នុង​លោក

 

កន្លែង​ទេសចរណ៍​ក្រោម​ដី​គួរ​ឲ្យ​ព្រឺក្បាល និង​ភ្ញាក់​ផ្អើល​​ក្នុង​លោក

 

២. ល្អាង Bounce Below នៅ​ប្រទេស​វែល​ខាង​ជើង​​

 

​​​​​ឧទ្យាន​​ក្នុង​ល្អាង​នេះ​​​មាន​ទំហំ​ធំ​ជាង​គេ​បំផុត​ក្នុង​លោក ​និង​មាន​សំណាញ់​​ប្រទាក់​ក្រឡា​គ្នា​​ងាយ​ស្រួល​សម្រាប់​ដើរ​ទស្សនា​។

 

កន្លែង​ទេសចរណ៍​ក្រោម​ដី​គួរ​ឲ្យ​ព្រឺក្បាល និង​ភ្ញាក់​ផ្អើល​​ក្នុង​លោក

 

កន្លែង​ទេសចរណ៍​ក្រោម​ដី​គួរ​ឲ្យ​ព្រឺក្បាល និង​ភ្ញាក់​ផ្អើល​​ក្នុង​លោក

 

 

៣. រណ្ដៅ Salina Turda នៅ​រ៉ូម៉ានី

 

​រណ្ដៅ​ទាំង​នេះ​ត្រូវ​បាន​​មនុស្ស​​​នៅ​យុគ​សម័យ ជីក​យក​អំបិល ហើយ​បច្ចុប្បន្ន​ជា​ឧទ្យាន​​​​ចាស់​ជាងគេ​បំផុត​​​ក្នុង​លោក និង​ដ៏​ទាក់​ទាញ​មួយ​។ ​រណ្ដៅ​​នេះ​មាន​ជម្រៅ ១២០ម៉ែត្រ​ពី​ផ្ទៃ​ដី។

 

កន្លែង​ទេសចរណ៍​ក្រោម​ដី​គួរ​ឲ្យ​ព្រឺក្បាល និង​ភ្ញាក់​ផ្អើល​​ក្នុង​លោក

 

កន្លែង​ទេសចរណ៍​ក្រោម​ដី​គួរ​ឲ្យ​ព្រឺក្បាល និង​ភ្ញាក់​ផ្អើល​​ក្នុង​លោក

 

 

៤. រូង​ក្រោម​ដី Cu Chi នៅ​វៀតណាម​​

 

​​រូង​នេះ​មាន​ទីតាំង​នៅ​ចម្ងាយ​ប្រមាណ ៣២គីឡូម៉ែត្រ​ ពី​ទីក្រុង​ហូជីមិញ ​ដែល​បាន​កើត​ឡើង​ក្នុង​សង្គ្រាម​វៀតណាម ដែល​ទ័ព​ព្រៃ​វៀតកុង ​លាក់​ខ្លួន​ពី​​សត្រូវ​​អាមេរិក។ វា​មាន​ប្រវែង​ជាង ៣២០គីឡូម៉ែត្រ ​ហើយ​​ពួកកងទ័ព​​បាន​ចាកចេញ​​នៅ​ ១៩៥៥ និង ១៩៧៥។

 

កន្លែង​ទេសចរណ៍​ក្រោម​ដី​គួរ​ឲ្យ​ព្រឺក្បាល និង​ភ្ញាក់​ផ្អើល​​ក្នុង​លោក

 

កន្លែង​ទេសចរណ៍​ក្រោម​ដី​គួរ​ឲ្យ​ព្រឺក្បាល និង​ភ្ញាក់​ផ្អើល​​ក្នុង​លោក

 

 

៥. រូង Coober Pedy ភាគ​ខាង​ត្បូង​អូស្ត្រាលី

 

ទីនេះ​ជា​ផ្ទះ​​ និង​កន្លែង​រកស៊ី​របស់​ប្រជាជន​អូស្ត្រាលី​ ដែល​មាន​មនុស្ស​រស់​នៅ​ជាង ៣៥០០នាក់ ។ ក្រៅ​ពី​នេះ​មាន​វិហារ សារមន្ទីរ ​វិចិត្រសាល ភោជនីយដ្ឋាន បារ និង​សណ្ឋាគារ​សម្រាប់​អ្នកដំណើរ​ផង​។

 

កន្លែង​ទេសចរណ៍​ក្រោម​ដី​គួរ​ឲ្យ​ព្រឺក្បាល និង​ភ្ញាក់​ផ្អើល​​ក្នុង​លោក

 

កន្លែង​ទេសចរណ៍​ក្រោម​ដី​គួរ​ឲ្យ​ព្រឺក្បាល និង​ភ្ញាក់​ផ្អើល​​ក្នុង​លោក

 

 

៦. រូង Salt Cathedral នៅ​កូឡុំប៊ី ​អាយុ​ជាង ៥០០ឆ្នាំ

 

កន្លែង​ទេសចរណ៍​ក្រោម​ដី​គួរ​ឲ្យ​ព្រឺក្បាល និង​ភ្ញាក់​ផ្អើល​​ក្នុង​លោក

 

 

៧. រូង Wieliczka នៅ​ប៉ូឡូញ

នៅ​ទីនេះ​មាន​សាល​ជំនុំ ភោជនីយដ្ឋាន ហាង និង​បន្ទប់​ជា​ច្រើន​ទៀត​ដែល​ត្រូវ​បាន​ឆ្លាក់​ចេញ​​ថ្ម​ប្រៃ​រឹង​ម្យ៉ាង។​​

 

កន្លែង​ទេសចរណ៍​ក្រោម​ដី​គួរ​ឲ្យ​ព្រឺក្បាល និង​ភ្ញាក់​ផ្អើល​​ក្នុង​លោក

 

 

៨. The Vaults ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស

 

រូង​ក្រោម​ដី​ទី​នេះ​ ​សម្រាប់​​ទស្សនា​ការ​សម្ដែង​សិល្បៈ ​មាន​រោងកុន កន្លែង​វាយ​កូនហ្គោល និង​សម្រាប់​រៀប​ចំ​ព្រឹត្តិការណ៍​ពេល​រាត្រី។ ​រោងកុន​ The Vaults មាន​កៅអី​អង្គុយ​ចំនួន ១៧៦​ផងដែរ៕

 

កន្លែង​ទេសចរណ៍​ក្រោម​ដី​គួរ​ឲ្យ​ព្រឺក្បាល និង​ភ្ញាក់​ផ្អើល​​ក្នុង​លោក

 

កន្លែង​ទេសចរណ៍​ក្រោម​ដី​គួរ​ឲ្យ​ព្រឺក្បាល និង​ភ្ញាក់​ផ្អើល​​ក្នុង​លោក

 

 

ចុចអាន៖ អគារ​​​​​​កម្ពស់​​​៣០២​ម៉ែត្រ​​នៅ​ចិន អាច​ឲ្យ​អ្នក​ពាក់​ខ្សែ​ថត​ Free Style លេង​តាម​ចិត្ត​

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Dailymail​