ទាំងនេះជា ព័ត៌មានអន្តរជាតិ ដ៏កក្រើក ទាំង១៣ ប្រចាំឆ្នាំ២០១៥

ស៊ីដនី៖ ខាងក្រោមនេះ ជាបញ្ជីព័ត៌មានអន្តរជាតិ ធំៗជាងគេបំផុត ប្រចាំឆ្នាំ២០១៥ ដែលទទួល បានការចាប់ អារម្មណ៍បំផុត ពីគ្រប់មជ្ឈដ្ឋាន ទូទាំងសកលលោក៖

១. ការវាយប្រហារភេរវកម្មនៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលយ៉ាងហោចណាស់ បានឆក់យកជីវិត មនុស្ស ១៣០នាក់ និងរបួសជាច្រើនរយនាក់ផ្សេងទៀត។

២. គ្រោះថ្នាក់ធ្លាក់យន្ដហោះ៖  មានករណី ធ្លាក់យន្ដហោះ ជាបន្ដបន្ទាប់ ក្នុងឆ្នាំ២០១៥ តួយ៉ាងដូចជា ហេតុការណ៍ ធ្លាក់យន្ដហោះអាល្លឺម៉ង់ 9525 នៅបារាំង បណ្ដាលឲ្យ ស្លាប់អ្នក ដំណើរ និងសហសេវិកសរុបចំនួន ១៥០នាក់។ មូលហេតុដែលនាំឲ្យយន្តហោះធ្លាក់ ត្រូវ បាន គេសង្ស័យថា ពីឡុងជាតិអាល្លឺម៉ង់ បានធ្វើអត្តឃាត ដោយសារតែ ខូចចិត្តរឿងស្នេហា។

៣. ការស្លាប់ដោយការបាញ់ប្រហារពីប៉ូលិស ដូចជានៅអាមេរិក៖  មានសេចក្ដីរាយការណ៍ មួយបានឲ្យដឹងថា ក្នុងឆ្នាំ២០១៥ ប៉ូលិសអាមរិកបានបាញ់ប្រហារ លើពលរដ្ឋរបស់ខ្លួនស្លាប់ អស់ជិត ១ពាន់នាក់ ក្នុងនោះសុទ្ធតែ ជាជនស៊ីវិល។

៤. គ្រោះថ្នាក់រថភ្លើង ក្នុងករណីរថភ្លើងរត់ធ្លាក់ផ្លូវ នៅទីក្រុងហ្វីឡាដេហ្វីយ៉ា  (Philadelphia) បណ្ដាលឲ្យមនុស្ស ស្លាប់ ៨នាក់ និងរបួសជាង ២០០នាក់ កាលពីក្នុងខែឧសភា។

៥. ការហែកគុកនៅទីក្រុងញូយ៉ក ហេតុការណ៍នេះប្រៀបដូចជាឈុតឆាកក្នុងរឿងហូលីវូដ ដែរពាក់ព័ន្ធនឹង អ្នកទោស ២នាក់ បានចាប់រំលោភបុគ្គលិក ពន្ធធនាគារ និងបានសម្លាប់រួចញាត់ក្នុងទូរក្លាសេ បន្ទាប់មកក៏បាន រត់គេច ខ្លួនទាំងកណ្តាលយប់។

៦. ការបាញ់ប្រហារយ៉ាងសាហាវនៅវិហារ ឆាឡែសស្ដុន៖ នេះជាការបាញ់ប្រហារមួយ ជា លក្ខណៈទ្រង់ទ្រាយធំ ក្នុងឆ្នាំ២០១៥ កើតឡើងក្នុងវិហារសាសនាអាហ្វ្រិកអាមេរិក ដែលមាន ក្រុមក្មាន់កាំភ្លើងមួយក្រុមបាន បើកការបាញ់ ប្រហារទៅលើក្រុមអ្នកកាន់សាសនាក្នុងវិហារ។

៧. ការបាញ់ប្រហារពេលកំពុងផ្សាយផ្ទាល់៖ ខ្មាន់កាំភ្លើងម្នាក់ បានបើកការបាញ់ប្រហារ ទៅលើពិធីករទូរទស្សន៍ ដែលកំពុងធ្វើកម្មវិធីសម្ភាសន៍ បានបណ្ដាលឲ្យមាន សោកនាដកម្ម ភ្លាមៗ ដែលនេះត្រូវបានគេអះអាងថា ជាការ ប្រកាន់ពូជសាសន៍ ដូចការបាញ់ប្រហារ ក្នុងវិហារសាសនាខាងលើដែរ។

៨. សវនាការលើករណីឃាតកម្មធំក្នុងឆ្នាំ២០១៥៖ ក្នុងសវនាការលើករណីឃាតកម្មធំៗទាំង ៤ ជាលទ្ធផលឃាតក ម្នាក់ ក្នុងបក្ខពួករបស់ពួកគេ ត្រូវប្រឈមមុខនឹងការកាត់ទោស ប្រហារ ជីវិត។ សាលក្រមលើកដំបូង បានចេញ នៅក្នុងខែកុម្ភៈ នៅពេលដែលលោក អេដឌី រ៉េរ៉ូដ ត្រូវបានរកឃើញថាមានទោសពីបទសម្លាប់មនុស្ស ដោយលួច បាញ់ប្រហារទៅលើមិត្តរបស់ខ្លួន។

៩. បញ្ហាជនភៀសខ្លួនអឺរ៉ុប៖ មនុស្សរាប់ម៉ឺននាក់ត្រូវបង្ខំ ចិត្តចាកចេញពីប្រទេស ដែល ហែកហួរ ដោយសង្គ្រាម ដូចជាស៊ីរី និងតំបន់ផ្សេងទៀត នៅមជ្ឈិមបូព៌ា ព្រមទាំងតំបន់ អាហ្វ្រិក ហើយនៅរដូវក្ដៅខាងមុខនេះ ពួកគេនឹង ប្រឈម គ្រោះថ្នាក់ធ្ងន់ធ្ងរមិនខាន។

១០. ទស្សនៈទៅលើអាពាហ៍ពិពាហ៍របស់មនុស្សភេទដូចគ្នា៖ តុលាការកំពូលធ្វើការសម្រេច ជាប្រវត្តិសាស្ត្រមួយ កាលពីខែមិថុនា ដោយបានអនុញ្ញាតឲ្យគូស្វាមីភរិយាភេទដូចគ្នា អាចរៀបការជាមួយគ្នាយ៉ាងទូលំទូលាយ។ នៅក្នុងលោក អូបាម៉ា ប្រធានាធិបតីអាមេរិក ក៏បាននិយាយថា “វាជាភាពជោគជ័យមួយសម្រាប់អាមេរិក”។

១១. ដំណើរទស្សនកិច្ចរបស់សម្ដេចប៉ាប ទៅកាន់អាមេរិក៖ ព្រឹត្តិការណ៍ដ៏ធំអស្ចារ្យ បានកើតឡើងបន្ទាប់ពីសមេច ប៉ាប បានបំពេញទស្សនកិច្ចលើកដំបូង និងកម្រមួយទៅ កាន់អាមេរិក ដែលរូបលោកបានទៅទស្សនកិច្ចនៅ រដ្ឋធានីវ៉ាស៊ីតោន បន្ទាប់ពីដំណើរ ទស្សនកិច្ចទៅកាន់ប្រទេសគុយបា។

១២. ការវាយប្រហារភេរវកម្មផ្សេងទៀតនៅក្រុងប៉ារីស ប្រទេសបារាំង៖ ការវាយប្រហារ ពីក្រុមភេរវករបានធ្វើ ឡើងជាបន្ដបន្ទាប់នៅក្រុងប៉ារីស កាលពីថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ដែលនោះជាការរួមគ្នាវាយបាញ់ ប្រហារពីក្រុម ក្មាន់កាំភ្លើង និងក្រុមអ្នកពាក់អាវបង្កប់គ្រាប់បែក ក្នុងគោលបំណងបំផ្ទុះក្នុងពហុកីឡាដ្ឋានបាល់ទាត់មួយកន្លែង។

១៣. ករណីបាញ់ប្រហារនៅតាមតំបន់ជាច្រើនទៀតក្នុងពិភពលោក៖ ការបាញ់ប្រហារ នៅ ទីក្រុងសាន់ បឺរណាឌីណូ បានកើតឡើងនៅក្នុងឆ្នាំ២០១៥នេះ យ៉ាងហោចណាស់មាន ករណីបាញ់ប្រហារចំនួន ៥៧ដងកើត ឡើង បណ្ដាលឲ្យមនុស្សជាច្រើននាក់ស្លាប់។

គួរបញ្ជាក់ថា នៅមានរឿងហេតុជាច្រើនទៀតដែលបានកើតឡើងក្នុងឆ្នាំ២០១៥ ប៉ុន្តែ សារព័ត៌មានយើង បានដក ស្រង់តែព័ត៌មាន ដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងប៉ុណ្ណោះ៕

ទាំងនេះជា ព័ត៌មានអន្តរជាតិ ដ៏កក្រើក ទាំង១៣ ប្រចាំឆ្នាំ២០១៥