បង្កើត​ភ្លាម ផលិតកម្ម​”អាស៊ីអាគ្នេយ៍ ” ត្រៀម​​ផលិត​១០រឿង​សម្រាប់ឆ្នាំ២០១៦

បង្កើត​ភ្លាម ផលិតកម្ម​”អាស៊ីអាគ្នេយ៍ ” ត្រៀម​​ផលិត​១០រឿង​សម្រាប់ឆ្នាំ២០១៦

លោក លី គីមស្រ៊ុន អ្នក​ដឹក​នាំ​សម្ដែង​ឲ្យ​ផលិតកម្ ម”អាស៊ីអាគ្នេយ៍” ដែល​​ជា​ផលិតកម្ម​ថ្មី​ទើប​តែ​បង្កើត​បាន​ប្រាប់ Sabay ឲ្យ​ដឹង​ថា នៅ​ឆ្នាំ ២០១៦​នេះ​ផលិតកម្ម​​របស់​លោក​គ្រោង​ផលិត​ខ្សែភាពយន្ត​ភាគ​ចំនួន១០​រឿង។

បង្កើត​ភ្លាម ផលិតកម្ម​”អាស៊ីអាគ្នេយ៍ ” ត្រៀម​​ផលិត​១០រឿង​សម្រាប់ឆ្នាំ២០១៦

ការ​ថ្លែង​​ឲ្យ​ដឹង​​បែប​នេះ គ្រា​ដែល​​​លោក​ចូល​​​​រួម​ពិធី​ក្រុងពាលី​រឿង “ភ្លៀង​មួយ​តក់” ដែល​ជា​វណ្ណកម្ម​ដំបូង របស់​ផលិតកម្ម “អាស៊ីអាគ្នេយ៍” កាល​ពី​ព្រឹក​មិញ​នៅ ស្ទូឌីយោ ស្ថានីយ​ទូរទស្សន៍​អាស៊ីអាគ្នេយ៍។

លោក លី គីមស្រ៊ុន បាន​លើក​ឡើង​ថា ខ្សែភាពយន្ត​ទាំង១០​រឿង បាន​​​សរសេរ​​រួច​រាល់​អស់ ប៉ុន្តែ​លោក​សូម​មិន​បង្ហាញ​ចំណង​ជើង​ទេ  ដោយ​នៅ​ក្នុង​​នោះ​មាន​ទាំង​អស់ ២៤៦ភាគ។ “គ្រប់​យ៉ាង​យើង​បាន​សរសេរ​​អស់​ហើយ  យើង​​គ្រោង​ថត​ជា​បន្ត​បន្ទាប់​គ្នា ទាំង១០​រឿង​ហ្នឹង មាន​ ២៤៦ភាគ ធ្វើ​សម្រាប់​ផែន​ការ​មួយ​ឆ្នាំ​តែ​ម្ដង។”

ការ​គ្រោង​ផលិត​ខ្សែភាពយន្ត​ជា​ច្រើន​រឿង​បែប​នេះ គឺ​ធ្វើ​ឡើង ដើម្បី​ធ្វើ​តាម​បទបញ្ជា​របស់​​ក្រសួង​ព័ត៌មាន បង្គាប់​​ឲ្យ​គ្រប់​ស្ថានីយ​ទូរទស្សន៍​ទាំង​អស់ បញ្ឈប់​ការ​ចាក់​​បញ្ចាំង​ខ្សែភាពយន្ត​​បរទេស នៅ​ម៉ោងមាស ៧:០០ ដល់ម៉ោង ៩:០០ ល្ងាច ។ ​ខ្សែភាពយន្ត​​ទាំង​​អស់​នេះ​ផលិត​ឡើង ដើម្បី​សម្រាប់​តែ​​ចាក់​​បញ្ចាំង​លើ​​កញ្ចក់​ទូរទស្សន៍​អាស៊ីអាគ្នេយ៍​ប៉ុណ្ណោះ។

តាម​លើក​លើក​​ឡើង​របស់ លោក លី គីមស្រ៊ុន ក្នុង​​មួយ​ភាគ គ្រោង​ចំណាយ​​សាក​ល្បង ខ្ទង់៣៨០០ ដុល្លារអាមេរិក ។”គាត់​ផ្ដល់​ឲ្យ  ៣៨០០ ដុល្លារ ដើម្បី​ផលិត​រឿង​ក្នុង​មួយ​ភាព តែ​អស់​លើស​ពី​នេះ គាត់​នឹង​ថែម​ទៀត ចាំ​មើល​សិន ព្រោះ​នេះ​ជា​ការ​សាក​ល្បង”។

បង្កើត​ភ្លាម ផលិតកម្ម​”អាស៊ីអាគ្នេយ៍ ” ត្រៀម​​ផលិត​១០រឿង​សម្រាប់ឆ្នាំ២០១៦

កន្លង​មក​ទូរទស្សន៍​អាស៊ីអាគ្នេយ៍ ធ្លាប់​បាន​ផលិត​ខ្សែភាពយន្ត​​ខ្លួន​​ឯង បាន៤ទៅ៥រឿងរួច​​មក​ហើយ ប៉ុន្តែ​ការ​ផលិត​នោះ ​ជ្រក​ក្រោម​​ឈ្មោះ​ទូរទស្សន៍។ ចាប់​ពី​ពេល​នេះ​ទៅ ​ការ​ផលិត​ខ្សែភាពយន្ត របស់​ស្ថានីយ​ទូរទស្សន៍​មួយ​នេះ នឹង​ត្រូវ​​ប្រគល់​ឲ្យ​​ផលិតកម្ម “អាស៊ីអាគ្នេយ៍”  ដែល​​ទើប​​តែ​បង្កើត​នេះ​វិញ។

ងាក​មក​​រឿង “ភ្លៀង​មួយ​តក់” ដែល​​ជា​វណ្ណកម្ម​ដំបូង​វិញ  មាន​ទាំង​អស់ ២៤ភាគ ដោយ​ដំណើរ​ការ​ថត​នៅ​ពាក់​កណ្ដាល​ខែ មករា ឆ្នាំ ២០១៦​ខាង​មុខ​នេះ ហើយ​រយៈ​ពេល​នៃ​ការ​ថត មាន​ចំនួន៣ខែ ចំពោះ​ទីតាំង មាន​​នៅ​ភ្នំពេញ និង​ខេត្ត បាត់​ដំបង។

លោក លី គីមស្រ៊ុន បាន​ថ្លែង​ទៀត​ថា ​រឿង “ភ្លៀង​មួយ​តក់” ជា​ខ្សែភាពយន្ត​បែប​​យុវវ័យ រវាង​​ក្រមុំ​ភ្នំពេញ និង​កំលោះ ជន​បទ ​ផ្ទៃ​រឿង​ទាំង​មូល បាន​បញ្ចូល ការ​ប្រើប្រាស់​សម្ភារៈ​បូរាណ​មួយ​ចំនួន​ដែល​មនុស្ស​បច្ចុប្បន្ន​អាច​មិន​ចាំ​ឈ្មោះ និង​មាន​ឈុត កំប្លែង ​ធ្វើ​ឲ្យ​ទស្សនិកជន​សើច​សប្បាយ​ផង​ដែរ។

មាន​តារា​ល្បី​​ជា​ច្រើន​បាន​ចូល​រួម​សម្ដែង​ក្នុង​ខ្សែភាពយន្ត​មួយ​នេះ ចំពោះ​តួឯក​គឺ លោក ឡុង វីរៈយុទ្ធ ហៅ​នាយភូ និង ​កញ្ញា ស៊ិន សក្កដា ។

លោក លី គីមស្រ៊ុន បាន​សម្ដែង​សុទិដ្ឋិនិយម​ថា រឿង “ភ្លៀង​មួយ​តក់”   ច្បាស់​ជា​ទទួល​បាន​ការ​​គាំទ្រ​ខ្លាំង​ពី​​ទស្សនិកជន​ជាក់​ជា​មិន​ខាន ព្រោះ​លោក​សម្លឹង​ឃើញ​ថា បច្ចុប្បន្ន​​​​ប្រជាជន​ខ្មែរ​កំពុងតែ​គាំទ្រ​នូវ​អ្វី​ដែល​ជា​ស្នាដៃ​កូន​ខ្មែរ។ ជា​មួយ​​គ្នា​នោះ លោក​ប្ដេជ្ញា​ចិត្ត​ថា នឹង​ខិតខំ​ប្រឹង​ផលិត​ខ្សែភាពយន្ត​មួយ​នេះ​ឲ្យ​មាន​គុណភាព​ខ្លាំង ដើម្បី​ជា​ទំនុក​ចិត្ត​សម្រាប់​ទស្សនិកជន​ផង​ដែរ៕

អត្ថបទ៖ ខុត សីហា ​