Aaron Kwok ប៉ាវ​ដាច់​រោង​កុន​ដើម្បី​ផ្គាប់​ចិត្ត​មិត្ត​ស្រី


Aaron Kwok ប៉ាវ​ដាច់​រោង​កុន​ដើម្បី​ផ្គាប់​ចិត្ត​មិត្ត​ស្រី

ក្នុង​ឱកាស​​ឈប់​សម្រាក កំពូល​តារា​សម្ដែង​ហុងកុង Aaron Kwok បាន​ចំណាយ​ពេល​ដ៏​រ៉ូមេនទិក​នៅ​ក្បែរ​មិត្ត​ស្រី​របស់​ខ្លួន។ តារា​សម្ដែង​រូប​នេះ​បាន​ចំណាយ​លុយ​​ដើម្បី​មាន​ទី​​កន្លែង​ផ្ទាល់​ខ្លួន​គ្មាន​អ្នក​ណា​រំខាន។

 

Aaron Kwok ប៉ាវ​ដាច់​រោង​កុន​ដើម្បី​ផ្គាប់​ចិត្ត​មិត្ត​ស្រី

 
បណ្ដាញ​ព័ត៌មាន QQ របស់​ចិន​បាន​រាយការណ៍​ថា តារា​សម្ដែង​ជួរ​មុខ Aaron Kwok ជា​មួយ​នឹង​មិត្ត​ស្រី Moka Fang បាន​បណ្ដើរ​គ្នា​លួច​លាក់​គ្មាន​អ្នក​ណា​ដឹង​​នៅ​លើដង​​ផ្លូវ។ ពួក​គេ​បាន​ញ៉ាំ​អាហារ​ល្ងាច ផឹក​កាហ្វេ​ និង​មើល​កុន​ដូច​គូ​ស្នេហ៍​ដទៃ​ទៀត​ដែរ។ ដើម្បី​កុំ​ឲ្យ​មាន​អ្នក​​ក្រៅ​ចាប់​អារម្មណ៍​ខ្លាំង​ពេក តារា​សម្ដែង​អាយុ ៥០ ឆ្នាំ​បាន​ជួល​ដាច់​រោង​ភាពយន្ត​មួយ​សម្រាប់​ពួក​គេ​តែ​២​នាក់។ ដល់​ពាក់​កណ្ដាល​អធ្រាត្រ​អ្នក​ទាំង​ពីរ​បាន​ត្រលប់​ទៅ​កាន់​សណ្ឋាគារ​វិញ ពេល​ព្រឹក​ឡើង Moka Fang បាន​ហៅ​តាក់ស៊ី​ត្រលប់​ទៅ​ផ្ទះ​វិញ។

 

Aaron Kwok ប៉ាវ​ដាច់​រោង​កុន​ដើម្បី​ផ្គាប់​ចិត្ត​មិត្ត​ស្រី

 
ឆ្លើយ​តប​នឹង​​រឿង​រៀបការ​ តារា​កើត​ឆ្នាំ​១៩៦៥ បាន​ឲ្យ​ដឹង​ថា “ខ្ញុំ​នៅ​មិន​ទាន់​គិត​ពី​រឿង​នេះ​ទេ អ្វី​ៗ​គ្រប់​យ៉ាង​គួរ​តែ​ទុក​ឲ្យ​ព្រេង​វាសនា​ជា​អ្នក​សម្រេច អ្វី​ដែល​មក​ដល់​គង់​តែ​មក​ដល់​នោះ​ទេ”។ Aaron Kwok បាន​ណែនាំ​មិត្ត​ស្រី​ឲ្យ​ម្ដាយ​បាន​ស្គាល់​ ហើយ​ម្ដាយ​របស់​លោក​ក៏​ពេញ​ចិត្ត​នឹង​នារី​ម្នាក់​នេះ​ដែរ៕

 

ចុចអាន៖ប្រកាស​ឈ្មោះ​កំពូល​តារា​​​​ហុងកុង ​ដែល​រកបាន​​​ចំណូល​ច្រើន​ជាង​គេ​ ២០១៥

 

 

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖zing