គម្រោងជួបគ្នា រវាងបក្សទាំងពីរ ពិភាក្សាសេចក្តី ព្រាងច្បាប់សហជីព ល្ងាចនេះ លើកពេលទៅ សប្តាហ៍ក្រោយ

ភ្នំពេញ៖ លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា បានថ្លែងឲ្យដឹងថា ថ្នាក់នៃគណបក្សប្រជាជន កម្ពុជា និង គណបក្សសង្រ្គោះជាតិ គ្រោងជួបគ្នានៅម៉ោងប្រមាណជា ៥និង៣០នាទីល្ងាច ថ្ងៃព្រហស្បត្តិ៍ទី៣១ ខែធ្នូ ឆ្នាំ២០១៥នេះ នឹងត្រូវលើកពេលទៅ សប្តាហ៍ក្រោយវិញ។

លោក សុខ ឥសាន្តបានមានប្រសាសន៍ប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី៣១ ធ្នូនេះថា “អត់មានជួប គ្នាទេនៅល្ងាចនេះ ជួបគ្នានៅសប្តាហ៍ក្រោយ”។

ទោះបីជាយ៉ាងណាក៏លោក មិនបានបញ្ជាក់ ពីកាលបរិច្ឆេទនៅថ្ងៃណាឲ្យបានពិតប្រាកដនៅឡើយទេ។

លោក សុខ ឥសាន្ត បានឲ្យដឹងទៀតថា តំណាងគណបក្សកម្ពុជា ដឹកនាំដោយលោកប៉ែន បញ្ញា ក្នុងនាមជាប្រធាន ។ ចំណែកបក្សសង្រ្គោះជាតិដឹកនាំដោយលោក សុន ឆ័យ ជាអនុប្រធាន ។ ភាគីទាំង២ នឹងជួបពិភាក្សាគ្នាលើ សេចក្តី ព្រាងច្បាប់សហជីព លើចំណុចដែលសហជីពមិនពេញចិត្ត។ ចំណុចដែលពួកគេមិនពេញចិត្ត មានទាក់ទិន នឹងសេចក្តីព្រាងច្បាប់សហជីព។

មុនជួបជាមួយរវាងបក្សទាំងពីរនេះ គឺក្រុមសហជីពបានជួបជាមួយខាងគណបក្សប្រជាជនកម្ពុជា និងគណបក្ស សង្រ្គោះជាតិ ដើម្បីពិភាក្សាទៅលើចំណុចមួយចំនួន លើសេចក្តីព្រាងច្បាប់មួយនេះ៕

គម្រោងជួបគ្នា រវាងបក្សទាំងពីរ ពិភាក្សាសេចក្តី ព្រាងច្បាប់សហជីព ល្ងាចនេះ លើកពេលទៅ សប្តាហ៍ក្រោយ