អាជ្ញាធរខេត្ត​ព្រះសីហនុ បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ ឃាត់​សំណង់​ស្ថានីយ​ប្រេង​ឥន្ទ​ន​: LXR ដែល​សង់​ខុសច្បាប់

ព្រះសីហនុ: ស្ថានីយ​ប្រេង​ឥន្ទ​ន​: LXR មួយកន្លែង ស្ថិតនៅ​ភូមិ​១ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ ត្រូវបាន​អាជ្ញាធរខេត្ត​ព្រះសីហនុ បញ្ជា​ឲ្យ​ថ្នាក់ក្រោម​ខេត្ត និង​មន្ត្រី​ជំនាញ ចុះ​ធ្វើការ​ហាមឃាត់ កាលពី​សៀ​ល​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៥ កន្លងទៅនេះ​។​

​លោក ទៀត ចំរើន តំណាង​អាជ្ញាធរខេត្ត បាន​ឲ្យ​ដឹងថា ដោយមាន​បទបញ្ជា​ពី​អាជ្ញាធរខេត្ត​ព្រះសីហនុ ឲ្យ​ចុះ​សហ​ការណ៍​ជាមួយ​ន្ត្រី​ជំនាញ​ពាក់ព័ន្ធ មានដូចជា សុរិយោដី​ខេត្ត មន្ទីរ​បរិស្ថាន​ខេត្ត មន្ទីរ​រ៉ែ​ថាមពល​ខេត្ត ដើម្បី​ចុះ​ត្រួតពិនិត្យ​ផលប៉ះពាល់​។​

​លោក​បាន​បន្តទៀតថា សំណង់​មួយ​នេះ កំពុងតែ​ដំណើរ​ការរត់​ច្បាប់ ប៉ុន្តែ​រឿង​ផលប៉ះពាល់​ពាក់ព័ន្ធ​ទៅនឹង​មន្ត្រី​ជំនាញ ទុក​ឲ្យ​ជំនាញ ព្រោះ​លោក​គ្រាន់តែ​ទទួល​បទបញ្ជា​ចុះ​សហការ​ត្រួត​ពិនិត្យថា តើ​ធ្វើ​ត្រឹមត្រូវ​តាមច្បាប់​ដែរ ឬទេ​? បើ​គ្មាន​ច្បាប់​សុំ​ឲ្យ​រត់​ច្បាប់​ឲ្យ​ហើយ​សិន ចាំ​សាងសង់​បន្តទៀត​។ បើ​មាន​ផលប៉ះពាល់​ប្រការ​ណាមួយ ត្រូវ​សហការ​ជាមួយ​ជំនាញ​ពាក់ព័ន្ធ​ផងដែរ​។​

​ចំណែក​លោក ហេង រិ​ទ្ធ ប្រធានការិយាល័យ​សំណង់ បាន​ឲ្យ​ដឹងថា ទីតាំង​ខាងលើនេះ បាន​ឯកភាព​តាម​គោលការណ៍​រដ្ឋបាល​សាលាខេត្ត រួចហើយ ក្នុងការ​សាងសង់​ស្ថានីយ​ប្រេង​នេះ គឺ​មិន​ប៉ះពាល់​ដល់​ចំណី​អូរ និង​ផ្លូវ​នោះទេ ហើយ​សំណង់​នេះ ម្ចាស់​កំពុង​រត់ការ​បំពេញ​បែបបទ​ទៅតាម​នីតិវិធី ដាក់​ឆ្លង​រដ្ឋបាល​ក្រុង ពិនិត្យ​ហើយ​។​

​ចំណែក​លោក ទេព ស៊ី​ណូ​រ៉ា ប្រ​ធានា​រិ​យា​ល័យ​បរិស្ថាន ក្រុងព្រះសីហនុ បាន​ឲ្យ​ដឹងផង​ដែរ​ថា សំណង់​ខាងលើនេះ ពុំទាន់​មាន​ឯកសារ​វា​យំ​លៃ​ពី​ផលប៉ះពាល់​ដល់​បរិស្ថាន​នៅឡើយ​នោះទេ ហើយ​ការវាយតំ​លៃ​នេះ ច្បាប់​តម្រូវ​ឲ្យ​សុំ​ដល់​ក្រសួងបរិស្ថាន​។​

​ដោយឡែក លោក ស៊ិន សំណាង ប្រធានការិយាល័យ​រ៉ែ និង​ថាមពល ក្រុងព្រះសីហនុ បាន​លើកឡើងថា ទីតាំង​សំណង់​ខាងលើនេះ ពុំទាន់​មានការ​ឯកភាព​ជាគោលការណ៍​ពី​មន្ទីរ​លើ​បទដ្ឋាន​បច្ចេក​ទេស សុវត្ថិភាព​ស្ថានីយ​នៅឡើយ​នោះទេ​។​

​ពាក់ព័ន្ធ​ជុំវិញ​បញ្ហា​ខាងលើនេះ​ផងដែរ មហាជន​បាន​លើកឡើងថា ស្ថានីយ​ប្រេង​ឥន្ទ​ន​: សាងសង់​មុនៗ រត់​ច្បាប់ មិន​គិតពី​ផលប៉ះពាល់ និង​សុវត្ថិភាព​អ្វី​នោះទេ បែរជា​សាងសង់​បាន​យ៉ាង​ស្រួល ដោយសារ​តែមាន​លុយ និង​មានអំណាច​បក្សពួក​។​

​គួរ​រំលឹក​ផងដែរ​ថា ស្ថានីយ​ប្រេង​ឥន្ទ​: អិ​ល​អេ​ច​អ័​រ ខាងលើនេះ ជា​កម្មសិទ្ធិ​របស់លោក ហេង រុណ​។ លោក ហេង រុណ ដែល​មិនអាច​ទាក់ទង​ដើម្បី​ស្នើការ​បំភ្លឺ ជុំវិញ​ការសាងសង់​ស្ថានីយ​ប្រេង ហើយ​ត្រូវបាន​អាជ្ញាធរ​សមត្ថកិច្ច ចុះ​ហាមឃាត់ នាពេលនេះ នៅឡើយ​ទេ​៕​