នាយទាហានជាន់ខ្ពស់​ចំនួន​ប្រាំ​រូប ត្រូវបាន​បំពាក់​ឋានន្តរស័ក្តិ ថ្នាក់​ឧ​ត្ត​ម​សេនីយ៍

ភ្នំពេញ​: នាយទាហានជាន់ខ្ពស់​ខុទ្ទកាល័យ​អគ្គបញ្ជាការដ្ឋាន​នៃ​កងយោធពល​ខេមរភូមិន្ទ ចំនួន​ប្រាំ​រូប ត្រូវបាន​ព្រះមហាក្សត្រ ប្រោស​ប្រទាន​ឋានន្តរស័ក្តិ ថ្នាក់​ឧ​ត្ត​ម​សេនីយ៍ ដែលជា​ប្រការ​ឆ្លើយតប​ទៅនឹង​ស្នាដៃ​ក្នុងការ​សម្រេចបាន​នូវ​ភារកិច្ច​ជា​វិជ្ជមាន​លើ​វិស័យ​ការងារ​ការពារ និង​អភិវឌ្ឍ​សង្គមជាតិ​។
​    ​ពិធី​បំពាក់​ឋានន្តរស័ក្តិ ត្រូវបាន​ប្រារព្ធ​ឡើង នា​សាលប្រជុំ​ធំ​អគ្គបញ្ជាការដ្ឋាន​នៃ​កងយោធពល​ខេមរភូមិន្ទ កាលពី​ព្រិ​ក​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៥ ក្រោម​អធិបតីភាព​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ម សំ នាយរង​សេនាធិការ​ចម្រុះ នាយក​ខុទ្ទកាល័យ​អគ្គបញ្ជាការដ្ឋាន​នៃ​កងយោធពល​ខេមរភូមិន្ទ​។​
​    ​នាយទាហានជាន់ខ្ពស់​ចំណុះ​ខុទ្ទកាល័យ​អគ្គបញ្ជាការដ្ឋាន​នៃ​កងយោធពល​ខេមរភូមិន្ទ ដែល​ទទួលបាន​កា​រត​ម្លើ​ង​ឋានន្តរស័ក្តិ នាពេលនេះ រួមមាន ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ទោ មួយរូប និង​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ត្រី ចំនួន​បួនរូប​។​
​    ​ក្នុងឱកាស​ប្រារព្ធ​ពិធី​បំពាក់​ឋានន្តរស័ក្តិ​ដែល​បាន​ដំណើរការ​ធ្វើឡើង​ស្រប​ពេលដែល​ខុទ្ទកាល័យ​អគ្គបញ្ជាការដ្ឋាន​នៃ​កងយោធពល​ខេមរភូមិន្ទ​ធ្វើការ​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៥ និង​លើក​ទិសដៅ​អនុវត្តន៍​ការងារ​ឆ្នាំ​២០១៦​ខាងមុខនេះ​។

​លោក​ឧ​ត្ត​សេនីយ៍​ឯក ម៉ម សំ នាយក​ខុទ្ទកាល័យ​អគ្គបញ្ជាការដ្ឋាន​នៃ​កងយោធពល​ខេមរភូមិន្ទ បានចង្អុលបង្ហាញ​នូវ​វិធានការ​ចាំបាច់​មួយចំនួន​ដែល​ទាមទារ​ឱ្យដល់​នាយទាហាន​ការិយាល័យ​គ្រប់ផ្នែក ថ្នាក់​ចំណុះឱ្យ​ខុទ្ទកាល័យ​អគ្គបញ្ជាការដ្ឋាន​នៃ​កងយោធពល​ខេមរភូមិន្ទ​ដាច់ខាត​ចាំបាច់​ដំណើរការ​អនុវត្ត​ឱ្យបាន​តាម​ក្រិត​ក្រម​ឆ្លើយតប​តាម​ការកំណត់​របស់​អគ្គ​បញ្ជាការ ក្រសួងការពារជាតិ និង​រាជរដ្ឋាភិបាល​។​
​    ​
​ជាមួយនឹង​ប្រសាសន៍​ជូនពរ​ឆ្នាំ​ថ្មី ឆ្នាំ​សកល​២០១៦​ដែល​នឹង​ឈានចូល​មកដល់​នាពេល​ដ៏​ខ្លី​ខាងមុខនេះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក នាយរង​សេនាធិការ​ចម្រុះ  នាយក​ខុទ្ទកាល័យ​អគ្គបញ្ជាការដ្ឋាន​នៃ​កងយោធពល​ខេមរភូមិន្ទ បាន​ក្រើន​រំ​ឮ​ក​ដល់​នាយទាហាន នាយទាហានរង និង​ពលទាហាន​បណ្តា​ការិយាល័យ​ចំណុះឱ្យ​ខុទ្ទកាល័យ​អគ្គបញ្ជាការដ្ឋាន​នៃ​កងយោធពល​ខេមរភូមិន្ទ ត្រូវយក​ចិត្ត​ទុក្ខ​ដាក់​ក្នុងការ​លើកកម្ពស់​ស្មារតី​បង្កើន​ចំណេះដឹង​លើ​មុខវិជ្ជា​ជំនាញ​គ្រប់ផ្នែក​ថ្នាក់​សំដៅ​លើកកម្ពស់​សមត្ថភាព​កងទ័ព​ស្របទៅនឹង​ពេលដែល​សមាហរណកម្ម​អាស៊ាន​បាន​ឈានចូល​មកដល់​នា​ថ្ងៃទី​៣១ ខែធ្នូ ដំណាច់ឆ្នាំ​២០១៥​នេះ​៕

នាយទាហានជាន់ខ្ពស់​ចំនួន​ប្រាំ​រូប ត្រូវបាន​បំពាក់​ឋានន្តរស័ក្តិ ថ្នាក់​ឧ​ត្ត​ម​សេនីយ៍

នាយទាហានជាន់ខ្ពស់​ចំនួន​ប្រាំ​រូប ត្រូវបាន​បំពាក់​ឋានន្តរស័ក្តិ ថ្នាក់​ឧ​ត្ត​ម​សេនីយ៍

នាយទាហានជាន់ខ្ពស់​ចំនួន​ប្រាំ​រូប ត្រូវបាន​បំពាក់​ឋានន្តរស័ក្តិ ថ្នាក់​ឧ​ត្ត​ម​សេនីយ៍

នាយទាហានជាន់ខ្ពស់​ចំនួន​ប្រាំ​រូប ត្រូវបាន​បំពាក់​ឋានន្តរស័ក្តិ ថ្នាក់​ឧ​ត្ត​ម​សេនីយ៍

នាយទាហានជាន់ខ្ពស់​ចំនួន​ប្រាំ​រូប ត្រូវបាន​បំពាក់​ឋានន្តរស័ក្តិ ថ្នាក់​ឧ​ត្ត​ម​សេនីយ៍
រូប៖១ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ម៉ម សំ បំពាក់​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ទោ​ជូន​ដល់​នាយករង​ខុទ្ទកាល័យ​អគ្គបញ្ជាការ ខ ភ ម ។​
២ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ម៉ម សំ បំពាក់​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ត្រី​ជូន​ដល់​នាយទាហានជាន់ខ្ពស់​ចំណុះ​ខុទ្ទកាល័យ​អគ្គបញ្ជាការ ខ ភ ម ។