ចង់ឲ្យមនុស្សជាស្រឡាញ់ភ្ញាក់ផ្អើលថ្ងៃនៃសេចក្ដីស្រឡាញ់! តើអ្នកគួរធ្វើបែបណា?

មានយុវ​វ័យ​ជា​ច្រើន​គ្រប់​ទី​កន្លែង​ចង់​រៀប​ចំ​កម្ម​វិធី​សម្រាប់​ដៃ​គូ​ របស់​ពួក​ខ្លួន​ឲ្យ​មាន​ភាព​រ៉ូ​មែន​ទិច ដោយ​ស្មាន​មិន​ដល់​ និងបន្សល់​ទុក​នូវ​អនុស្សា​វរីយ៍​មួយដែល​មិន​អាច​បំភ្លេច​បាន​។ នេះ​ជា ៥ ជំហាន​សាមញ្ញៗ​ដែល​អ្នក​នឹង​អាច​ធ្វើ​ឲ្យ​គម្រោង​របស់​អ្នកក្លាយ​ជា​កា​រ​ ពិត។

ចង់ឲ្យមនុស្សជាស្រឡាញ់ភ្ញាក់ផ្អើលថ្ងៃនៃសេចក្ដីស្រឡាញ់! តើអ្នកគួរធ្វើបែបណា?

ជំហានទី ១ ៖

សិក្សាពី "គោលបំណង" ជំហាន​ដំបូង​អ្នក​ត្រូវ​តែចំណាយ​ពេល​វេលា​ខ្លះ និងរៀនស្វែងយល់ពីចំណងចំណូលចិត្ត ឬគោលបំណងរបស់ដៃគូអ្នក។ ជាពិសេស អ្នក​អាច​សាកសួរ​មិត្តស្និទស្នាល​ជា​សម្ងាត់​ពី​អ្វី​ដែល​គាត់ ឬនាង​ វិធីនេះធ្វើ​ឲ្យ​អ្នក​ដឹងពីអ្វីដែលជាក់ស្តែង និងអ្វីដែលប៉ះពាល់ដល់ចិត្តវិទ្យារបស់នាង។ តែ​កុំភ្លេច​ថតទុកនូវរូប​អនុស្សាវរីយ៍​រីករាយ ដែលមនុស្សពីរនាក់បានបង្កើតឡើងជាមួយគ្នា។

 

ជំហានទី ២ ៖

រៀបចំកាដូ "ស្អាត-ប្លែក”ទទួលស្គាល់កាដូជាក់ស្តែងនិងចិត្តវិទ្យាតាមរយៈការធ្វើបទបង្ហាញនិងតិចនិចដែលអ្នកបង្ហាញដល់ពួកគេ។ អ្វីៗទាំងអស់សុទ្ធ​តែត្រូវការ​រៀបចំ និង​ធ្វើ​ការគណនាយ៉ាងប្រុងប្រយ័ត្ន។ អ្នកដឹងទេថា ក្នុងឱកាស​ដែល​ទទួល​បាន​កាដូពិសេស​មួយ គឺ​ជា​ពេល​មួយ​ដែល​មិន​អាច​បំភ្លេច​បាន​មិន​ថា​អ្នក​ជា​មនុស្ស​ប្រុស ឬ​ក៏​ជា​មនុស្ស​ស្រីទេ។ ព្យាយាមឲ្យកាដូដល់អ្នកពិសេសដោយផ្ទាល់ដៃ ។

ជំហានទី៣៖

ត្រូវប្រាកដថាអ្នកមើលទៅគួរឲ្យទាក់ទាញ ទំនុកចិត្តគឺជាភាពចាំបាច់ និងលក្ខខណ្ឌគ្រប់គ្រាន់ ដើម្បី​ធានា​ថា​អ្នក​ធ្វើ​នូវ​គម្រោងមួយ ដែល​ត្រឹម​ត្រូវ​ដូច​ដែល​បាន​គ្រោង​ទុក រួមបញ្ចូលជាមួយការធ្វើឲ្យដៃគូ​របស់​អ្នក​មានអារម្មណ៍​ថាគួរឲចាប់ចិត្តនិង"រំជើបរំជួលចិត្ត" ។ ការថែទាំ តុបតែងខ្លួនឯងឲ្យមានភាពស្រស់ស្អាត ទាន់សម័យ​នោះ​អ្នក​នឹង​ទទួល​បាន​នូវលទ្ធផលមួយដែលប្រសើរបំផុត។ ជាមនុស្សស្រី ដើម្បីលើកសម្រស់ឲ្យកាន់តែមានភាពស្រស់ស្អាត អ្នកគួរតែ Makeup ស្រាលៗជាការល្អ។

 

ជំហានទី ៤ ៖

ការនិយាយនិងជជែកគ្នាក្នុងពេលវេលាមួយដែលសមរម្យ ត្រូវរៀបចំ "គន្លឹះពាក្យ" ដែលអ្នកត្រូវតែនិយាយដោយសង្ខេប និងដោយស្មោះត្រង់។ ការកំណត់​ពេល​វេលា​ពិត​ជាមានការលំបាកបំផុតសម្រាប់ដៃគូក្នុងការជជែកគ្នា។ ប្រសិនបើអ្នកមានភាពក្លាហាន ចូលទៅជិតគេ បន្ទាប់ពីផ្អាក ២ ឬ ៣ វិនាទីក្រោយមក ស្វែង​រក​ឱកាស​ហើយ​និយាយ​ភ្លាម​ក្រែង​លនឹក​គេ​ខ្លាំង​ពេក។ ប្រសិនបើអ្នកជាមនុស្សចូលចិត្តអៀនច្រើន អ្នកប្រាកដជាមិនសរសេរអ្វីច្រើននៅលើក្រដាសទេ តែ​បែរ​ជាអង្គុយ​យកប៊ិចចាក់​ក្រដាស​លេង​ទៅ​វិញ​មែនទេ?នេះជាដំណោះស្រាយដ៏មានប្រសិទ្ធភាពសម្រាប់មនុស្សចូលចិត្តអៀនច្រើន។

ជំហានទី ៥ ៖

ទីកន្លែងដើម្បីជជែកគ្នាជាផ្លូវដែលដឹកនាំសេចក្តីស្នេហា ចូលមកកាន់ជំហានចុងក្រោយ។ អ្វី​ទាំង​អស់​ដែល​នៅ​សល់​អ្នក​មិន​ទាន់​បាន​ធ្វើ​គឺ​ស្វែង​រក​កន្លែង​ពិសេស ​មួយ​ដើម្បី​បង្ហាញ​អ្វី​ទាំង​អស់​ដែល​មាន​នៅ​ក្នុង​គម្រោង​របស់​អ្នក។ នេះជាការផ្តល់យោបល់មួយសម្រាប់អ្នក រុក្ខវិថីស្នេហា ដែល​ស្ថិត​នៅ​ក្រោម​ស្ពាន​ដែល​មាន​ពន្លឺ​ផ្កាយ​ចែង​ចាំង​នឹង​ក្លាយ​ជា​ ទីកន្លែង​រ៉ូ​មែន​ទិច​នៅ​ក្នុង​រាត្រី​យប់​ស្ងាត់​នៃថ្ងៃ ១៤ កុម្ភៈ តើ​ហេតុអ្វី​បាន​ជា​មិន​ជ្រើស​រើស​តំបន់​ដូច​ជា​កន្លែង​មួយ​នេះ​ដើម្បី​ជា​ សាក្សី​ខណៈ​ពេល​សាង​ស្នេហា?វិថី​ស្នេហ៍​ដ៏រ៉ូ​មែន​ទិច ក្រៅ​ពី​អ្នក​មាន​ឱកាស ដើម្បី​ប្រែក្លាយគម្រោង​ឲ្យ​ទៅ​ជា​ការ​ពិត​រួចរាល់​ហើយ អ្នក​នៅតែ​ជាមនុស្ស​ដដែល​ដើម្បី​ចូល​រួម​ល្បែង​កំសាន្ត​តែ​មួយ​គត់​ដែល​អ្នក ​ទាំង​ពីរ​ត្រូវ​នៅ​ឲ្យ​ជិត​គ្នាឲ្យ​កាន់​តែស្និទស្នាលនឹងគ្នា។ ឬក៏អ្នកទាំងពីររីករាយជាមួយ នឹងការប្រគំតន្ត្រី ទៅ​មើលកុន សុទ្ធតែជា​​ឱកាស​ដើម្បី​បញ្ជាក់​ពីសេចក្តី​ស្នេហា​។ ទីបំផុត រឿង​ដែល​មិន​គួរ​ឲ្យ​ជឿ​តែ​មួយ​គត់ក្លាយ​ជា​ការពិត អមជាមួយនឹងភាពសប្បាយរីករាយជាច្រើន។

 

ដោយ៖ ដារ៉ា

 

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ចង់ឲ្យមនុស្សជាស្រឡាញ់ភ្ញាក់ផ្អើលថ្ងៃនៃសេចក្ដីស្រឡាញ់! តើអ្នកគួរធ្វើបែបណា?