មុន​នេះ ភ្លើង​ឆេះ​ផ្ទះ​លក់​ហ្គា​ស​មួយ​កន្លែង​នៅ​ក្រោយ​វាំង របួស​មនុស្ស​២​នាក់

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​១១ និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​៣១ មក​រា ២០១៥ មាន​ករណី​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​លក់​ហ្គា​ស​មួយ
ស្ថិត​​នៅ​ម្តុំ​ខាងក្រោយ​ព្រះ​បរមរាជវាំង លើ​ផ្លូវ​លេខ​២១៤ សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ ។

ប្រភព​បានឱ្យ​ដឹង​ថា ក្នុង​ហេតុការណ៍​នេះ​បណ្ដាល​ឱ្យ​រង​របួស​កម្មករ​បញ្ចូល​ហ្គា​ស​២​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ហើយ​នៅ​ត្រឹម​វេលា​ម៉ោង​១១ និង​៣៥​នាទី​នេះ ភ្លើង​បាន​រលត់​ទៅ​វិញ ដោយ​ប្រើ​រថយន្ត​បាញ់​ពន្លត់​ចំនួន​៣​គ្រឿង ។ ក្នុង​នោះ សមត្ថកិច្ច​បញ្ជាក់​ថា បាន​ខូចខាត​សម្ភារ​កែ​ច្នៃ​មួយ​ចំនួន​ផង​ដែរ​។