​បុ​រស​ជាមន្ត្រី​សុរិយោដី​ខេត្តកំពង់ឆ្នាំង​ម្នាក់​រងរបួស​ធ្ងន់ធ្ងរ​ដោយសារ​បើក​ម៉ូតូ​បុក​រថយន្ត

​ខេត្តកំពង់ឆ្នាំង​៖ បុរស​ជាម​ន្ត្រី​សុរិយោដី​ម្នាក់​បាន​រងរបួស​យ៉ាងធ្ងន់ធ្ងរ​នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ ​ខណៈដែល​ជនរងគ្រោះ​ជិះ​ម៉ូតូ​តាម​ផ្លូវលំ ចេញមក​បុក​រថយន្ត​កំពុងបើក​តា​ម​បណ្តោយ​ផ្លូវជាតិ ។ ហេតុ​ ​ការណ៍​នេះ​បានកើត​ឡើង​នៅ​ម៉ោង ៤​និង​៣០​នាទី​រសៀល​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៥ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់ចំណុច​ផ្លូវបែក​ជា​៤ ស្ថិតក្នុង ភូមិ​ផ្សារ ឃុំ​ផ្សារ ស្រុក​បរិបូណ៌​។​

សមត្ថកិច្ច​នគរបាល​ស្រុក​បរិបូណ៌​បានអោយដឹងថា​៖ បុរសរងគ្រោះ​មានឈ្មោះ កែប សំអុល អាយុ​៥៣​ឆ្នាំ រស់នៅ​ស្រុក​កំពង់លែង និង​ធ្វើការ​ជា​មន្ត្រី​សុរិយោដី​ខេត្តកំពង់ឆ្នាំង ។ នៅមុន​ពេល​កើត ហេតុ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាកវ៉េវ​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 1E.0169 តាម​បណ្តោយ​ផ្លូវលំ ក្រាល​គ្រួស​ក្រហម​មួយ​ក្នុងទិសដៅ​ពី​លិចទៅ​កើត លុះ​មកដល់​កើតហេតុ ជា​ផ្លូវ​ជាប់​ជាមួយ ថ្នល់ជាតិ​ដោយសារ​ម៉ូតូ​មាន​ល្បឿន​លឿន​ពេក ក៏បាន​ជ្រុល​ហួស​ទៅបុក​យ៉ាង​ពេញទំហឹង នឹង​កង់​ក្រោយ​ផ្នែក​ខាងឆ្វេង​របស់​រថយន្ត​ម៉ាក ហ៊ីយ៉ាន់ដាយ​ធុន​ធំ មាន​ដង​ស្ទូច​មួយគ្រឿង​ពាក់​ស្លាក​លេខ ភ្នំពេញ 3C.8974 ដែល​កំពុង​បើកបរ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង បណ្តាលអោយ​ជនរងគ្រោះ​បោក​ផ្ទប់​និង​រថយន្ត​រងរបួស​យ៉ាងធ្ងន់ធ្ងរ ចំណែក​ម៉ូតូ បាន​ខូចខាត​ខ្ទេច​អស់​មួយ​កំណាត់​មុខ​។​

ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ត្រូវបានរ​ថយ​ន្យ​សង្គ្រោះ​ស្រុក​បរិបូណ៌​ដឹក​មក​សង្គ្រោះ នៅក្នុង​មន្ទីរ ពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង​។​ដោយឡែក​អ្នកបើកបរ​រថយន្ត​បាន​គេចខ្លួនបាត់​ក្រោយពេល​កើតហេតុ​។ ចំណែក​មធ្យោបាយ​ទាំង​២​គ្រឿង​ត្រូវបាន សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរ បាល​ស្រុក បរិបូណ៌ កសាង​សំណុំរឿង​ដើម្បី​រង់ចាំ​ការដោះស្រាយ តាម​និតិ​វី​ធី​ច្បាប់ ៕ រិ​ទ្ធិ ជ័យ​

KA-31-12-2015-07 KA-31-12-2015-08 KA-31-12-2015-09 KA-31-12-2015-10​ ​ ​