កូន​តែងតែ​បៀម​ដៃ តើ​ល្អ​ទេ​?

កូន​តែងតែ​បៀម​ដៃ តើ​ល្អ​ទេ​?

​កូនក្មេង​ភាគច្រើន​តែងតែ​បៀម​ដៃ​របស់​គេ​ជានិច្ច ហើយ​មាន​អ្នក​ម្តាយ​មួយចំនួន​តែងតែ​បា​រម្ហ​ខ្លាំងណាស់ តើ​វា​ពិតជា​រឿង​អាក្រក់​ឬទេ​នៅពេល​ដែល​កូន​បៀម​ដៃ​នោះ​? តើ​មាន​វិធី​អ្វីខ្លះ​ក្នុង​ការដោះស្រាយ​នោះ​?

​តាមពិត​ទៅ​អ្នកជំនាញ​បាន​និយាយថា កូន​បៀម​ដៃ​គឺជា​រឿង​ធម្មតា​ទេ ដូចនេះ​អ្នក​មិនគួរ​បា​រម្ហ​ខ្លាំង​នោះឡើយ ហើយ​សកម្មភាព​នេះ​តែងតែ​កើត​លើ​កូន​ក្មេង​ដែល​មាន​អាយុ​ចាប់ពី​៣​ខែ ទៅ​១​ឆ្នាំ ហើយ​ដល់​អាយុ​ក្រោយពេល​មួយឆ្នាំ កូន​នឹង​ចាប់ផ្តើម​បាត់​នូវ​អាការៈ​ទាំងនេះ ហើយ​ដល់​អាយុ​៣​ឆ្នាំ​កូន​នឹង​ឈប់​បៀម​ដៃ​ហើយ ម្យ៉ាងទៀត​កូន​បៀម​ដៃ​គឺ​ដោយសារតែ​គេ​ដល់​ដំណាក់កាល​ដែល​ខួរក្បាល​កំពុងតែ​លូតលាស់ ដូចនេះ​អ្នក​មិនគួរ​បា​រម្ហ​ឡើយ​។​

មាន​កូនក្មេង​មួយចំនួន​ក្រោយពេល​អាយុ​៣​ឆ្នាំ​ក៏​នៅតែ​បៀម​ដៃ​ដែរ ដូចនេះ​អ្នក​មិនគួរ​វ៉ៃ​គេ​ឱ្យ​ឈប់​បៀម​ទេ អ្នក​ត្រូវ​តែ​ស្វែងយល់​ពី​អាការៈ និង​អារម្មណ៍​របស់​កូន​ហេតុអ្វី​បានជា​គេ​នៅតែ​បៀម​ទើប​អាច​រកឃើញ​មធ្យោបាយ​ដើម្បី​ដោះស្រាយ​។​

មាន​អ្នកជំនាញ​បាន​និយាយថា កូន​ក្មេង​ខ្លះ​ខាំ​ដៃ​គឺ​ដោយសារតែ​គេ​មាន​អារម្មណ៍​ភ័យខ្លាច ហើយ​មួល​ម៉ៅ ដូចនេះ​គេ​ប្រើ​វិធី​នេះ​ដើម្បី​រំងាប់​អារម្មណ៍ ហើយក៏​មាន​ក្មេង​ខ្លះ​អផ្សុក គ្មាន​មនុស្ស​កំដរ ក៏​អាច​មាន​អា​ការៈ​នេះ​កើតឡើង​ដែរ ប៉ុន្តែ​បើ​កូន​តែងតែមាន​អា​ការៈបៀម​ដៃ​នេះ វា​នឹង​អាច​ប៉ះពាល់​ដល់​ធ្មេញ​របស់​កូន និង​ឆ្អឹង​នៃ​ដៃ ដូចនេះ​អ្នក​គួរតែ​រក​វិធី​ដើម្បី​កុំឱ្យ​កូន​បន្ត​បៀម​ទៀត​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី31  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។