ដួង ស្រី​ពេជ្រ បង្អួត​សម្រស់​បែប​ប្រពៃណី​ក្នុង​កម្មវិធី​ពានរង្វាន់​អប្សរា Award ២០១៦

តា​រា​ស្រី ដួង ស្រី​ពេជ្រ ឬ ហៅ​ឈ្មោះ​ ដួង ម៉ា​និ​ច ដែល​កន្លងទៅត្រូវបាន​មហាជន​ជាច្រើន ដាក់​ការចាប់អារម្មណ៍ និង​ ស្គាល់​នាង​តាមរយៈ​រូបភាព នៃ​ការ​សម្ញែងខ្លួន​ជាមួយ​ភាព​សិច​ស៊ី​ហ៊ាន​ចាយ​រូប​សម្រស់​បញ្ចេញ​សាច់​ដើមទ្រូង សខ្ចី ឲ្យ​ទស្សនិកជន​បានឃើញ​ជា​សាធារណៈ​រហូត​មានការ​រិះគន់​យ៉ាង​ចាស់ដៃ​ពេលនេះ​នាង​បាន​ប្តូរ​ឥរិយាបទមក​ស្លៀកពាក់​បែប​ប្រពៃណី​ធ្វើ​ឲ្យ​ទស្សនិកជន​សរសើរ​ថា​នាង​កាន់តែ​ស្អាត​។​

ដួង ស្រី​ពេជ្រ បង្អួត​សម្រស់​បែប​ប្រពៃណី​ក្នុង​កម្មវិធី​ពានរង្វាន់​អប្សរា Award ២០១៦

​កន្លងទៅ​ថ្មីៗ​នេះ​កញ្ញា ដួង ស្រី​ពេជ្រ ដែល​បាន​ប្តូរ​យកឈ្មោះ​ដើម​ប្រើ​វិញ​គឺ ដួង ម៉ា​និ​ច បាន​ចូលរួម​ប្រកួតប្រជែង​ក្នុង​កម្មវិធី​ពានរង្វាន់​អប្សរា ​Award ២០១៦ ​ជា​បេក្ខជន​ពាក់​ស្លាក​លេខ​ G៣ ​បានធ្វើ​ឲ្យ​ទស្សនិកជន​មានការ​ចម្លែក​ភ្នែក​និង​អារម្មណ៍​ជាខ្លាំង​ក្នុងពេលដែល​គេ​បានឃើញ​នាង​ស្លៀកពាក់​បែប ប្រពៃណី​ជានា​រី​ខ្មែរ​យ៉ាង​ស្រស់ស្អាត​និង​គួរ​ឲ្យ​ទាក់ទាញ​មិន​ដូច​កាលពីមុន​ដែល​គេ​ធ្លាប់តែ​ឃើញ​នាង​ស្លៀកពាក់​បែប​សិច​ស៊ី​លេច​លើ​លេច​ក្រោម​នោះឡើយ​។​ ​ ​ដួង​ស្រី​ពេជ្រ​ដែលជា​អ្នក​សម្តែង​ម្នាក់​ទើបតែ​ត្រូវបាន​គេ​ស្គាល់​នៅពេលដែល​នាង​ហ៊ានបង្ហាញនូវ​ភាព​សិច​ស៊ី​ពេលនេះ​ហាក់​មាន​ទីផ្សារ​សិល្បៈ​ខ្លាំង​គួរ​ឲ្យ​កត់សម្គាល់​។​

ដួង ស្រី​ពេជ្រ បង្អួត​សម្រស់​បែប​ប្រពៃណី​ក្នុង​កម្មវិធី​ពានរង្វាន់​អប្សរា Award ២០១៦

ដួង ស្រី​ពេជ្រ បាន​អួតថា នៅពេលដែល​គេ​ធ្វើការ​រិះគន់​ចំពោះ​នាង​ដំបូង គឺ​នាង​មាន​អារម្មណ៍ តក់ស្លុត​និង​ក្តុកក្តួល​ក្នុង​ចិត្ត​ណាស់​តែ​ដល់ពេល​ល្បី​ពី​រឿង​សិច​ស៊ី​ហ្នឹង​មក​សឹង​ថា ទូទាំងប្រទេស ដែល គេ បាន​ចាប់អារម្មណ៍​ស្គាល់​នាង​ច្រើន និង​កាន់តែ​សម្បូរ​មិត្ត​នៅក្នុង​ហ្វេ​ស ប៊ុ​កមាន​ដល់​ទៅ​រាប់ពាន់នាក់​។​មិនតែប៉ុណ្ណោះ​មួយរយៈ​នេះ​នាង​ក៏​ទទួលបាន​ការងារ​ច្រើនជាង​មុន​ឆ្ងាយ ណាស់​តាំងពី​ច្រៀង​តាម​ប៉ុស្តិ៍ ឡើង​សម្ភាស តាម​ស្ថានីយទូរទស្សន៍​ផ្សេងៗ ថត​ស្ប៉ត​ធំៗ ខារ៉ាអូខេ និង​ការថត​សម្តែង​រឿង នៅ MyTV, CTN និង​ទូរទស្សន៍​ផ្សេងទៀត​។​ ​

ដួង ស្រី​ពេជ្រ បង្អួត​សម្រស់​បែប​ប្រពៃណី​ក្នុង​កម្មវិធី​ពានរង្វាន់​អប្សរា Award ២០១៦

កន្លងទៅ​នាង​ក៏បាន​សរសេរ បង្ហោះ​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន ប្រកាស​រក​ស្នេហ៍​ស្មោះ​នឹង​ប្រាប់​បុរសៗ ដែល​កំពុង​មានបំណង​ស្រលាញ់​នាង​ថា​៖ Good morning all Fri ពេលនេះ​ខ្ញុំ​មិនមាន​ស្នេហា​ដូច​គេ​មែន​តែ​បេះដូង​នៅតែ​លួច​ប្រាថ្នា សង្ឃឹមថា ថ្ងែ​ណាមួយ ការគិត​របស់ខ្ញុំ​នឹង​ក្លាយទៅជា​ការពិត ដូច​ចិត្ត​ដែល​បាន​ផ្សង សុំ​ជួប​មនុស្ស​ល្អ​ហើយ​…………….​។​

ដួង ស្រី​ពេជ្រ បង្អួត​សម្រស់​បែប​ប្រពៃណី​ក្នុង​កម្មវិធី​ពានរង្វាន់​អប្សរា Award ២០១៦

ស្រប​និង​ការរិះគន់​យ៉ាង​ចាស់ដៃ​ជុំវិញ ភាព​សិច​ស៊ី​នោះ​នាង​ក៏​ធ្លាប់មាន​ព័ត៌មាន អំពី​សម្ព័ន្ធភាព​ស្នេហា​លួចលាក់​ជាមួយ​អ្នកដឹកនាំ​តួ​សម្តែង​នៅ​ផលិតកម្ម​សាន់​ដេ​គឺ​លោក មករា ខូ​ល ផងដែរ​។ ប៉ុន្តែ​ដំណឹង​នោះ​ក៏ត្រូវ បាន​ចេញមុខ​ច្រានចោល​ភ្លាមៗ​ពីសា​ម៉ី​ខ្លួន​អ្នក​ទាំង​២​គឺ​កញ្ញា​ដួង ម៉ា​និ​ច និង​លោក មករា ខូ​ល​ថា​ពុំមែន​ជាការ​ពិត​ឡើយ ព្រោះនេះ​គ្រាន់តែ​ការយល់ច្រឡំ​ប៉ុណ្ណោះ​។ ម្យ៉ាងទៀត​ជារឿយៗ​កញ្ញា ដួង ម៉ា​និ​ច ក៏​តែង និយាយ​បញ្ជាក់​ប្រាប់ថា បេះដូង​របស់​នាង​ពេលនេះ គឺ​នៅ​ទំនេរ​ស្អាត​គ្មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​បុរស​ណា​ម្នាក់​ឡើយ​៕ ដេវីត​ ​