ទូច បញ្ចរ៉ុង និង សុខ ផេង ចាកចេញពីជម្រើសជាតិ មុនចូលរួមប្រកួតពាន BG-Cup 2016

ភ្នំពេញ៖ កីឡាករឆ្នើមៗ មកពីក្លឹបបឹងកេតអង្គរ ២រូប រួមមានខ្សែការពារ ទូច បញ្ចរ៉ុង និងខ្សែប្រយុទ្ធ សុខ ផេង ត្រូវបានដកចេញពីក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលកំពុងប្រមូលផ្ដុំហ្វឹកហាត់ ត្រៀមចូលរួមប្រកួតពានរង្វាន់ Bangabandhu Gold Cup ចាប់ពីថ្ងៃទី០៨-១៨ ខែមករា ឆ្នាំ២០១៦ ខាងមុខនេះ នៅប្រទេសបង់ក្លាដេស ។

មន្ដ្រីក្លឹបបាល់ទាត់បឹងកេតអង្គរ បានឲ្យដឹងថា ខ្សែការពារដ៏រឹងមាំ ទូច បញ្ចរ៉ុង និងខ្សែប្រយុទ្ធដ៏មុតស្រួច សុខ ផេង បានជួបបញ្ហារបួសកជើង និងក្រលៀន នៅក្នុងអំឡុងពេលពួកគេធ្វើការហ្វឹកហាត់ ជាមួយក្រុមជម្រើសជាតិកម្ពុជា កាលពីពេលថ្មីៗកន្លងទៅនេះ ហេតុនេះហើយទើបធ្វើឲ្យ Lee Tae Hoon គ្រូបង្វឹកក្រុមជម្រើសជាតិ អនុញ្ញាតឲ្យពួកគេឈប់សម្រាកតែម្ដង ។

គួរបញ្ជាក់ថា កន្លងមកស្ទើគ្រប់ប្រកួតរបស់ ក្រុមជម្រើសជាតិកម្ពុជា កីឡាករ ទូច បញ្ចរ៉ុង និង សុខ ផេង តែងតែទទួលបានឱកាសចូលរួមជានិច្ច ហើយថែមជាប់ជាជម្រើសដំបូងទៀតផង ។ ប៉ុន្ដែគួរឲ្យស្ដាយ សម្រាប់ការត្រៀមខ្លួនលើកនេះ ពួកគេជួបបញ្ហារបួស ធ្វើឲ្យអាកខានមិនបានចូលរួមជាមួយមិត្តរួមក្រុម នៅក្នុងយុទ្ធនាការចូលរួមប្រកួតពានរង្វាន់អន្ដរជាតិ Bangabandhu Gold Cup នៅបង់ក្លាដេស នាពេលឆាប់ៗខាងមុខនេះ ៕

ទូច បញ្ចរ៉ុង និង សុខ ផេង ចាកចេញពីជម្រើសជាតិ មុនចូលរួមប្រកួតពាន BG-Cup 2016

ទូច បញ្ចរ៉ុង និង សុខ ផេង ចាកចេញពីជម្រើសជាតិ មុនចូលរួមប្រកួតពាន BG-Cup 2016