​រឿង​ដែល​អ្នក​មិន​គួរ​និយាយ​ជាមួយ​ស្ត្រី​មាន​ផ្ទៃពោះ​

​រឿង​ដែល​អ្នក​មិន​គួរ​និយាយ​ជាមួយ​ស្ត្រី​មាន​ផ្ទៃពោះ​

​ការ​ប្រែ​ពី​នារី​ដែល​ស្អាត ហើយ​មាន​រាង​ដែល​គេ​ស្ងើចសរសើរ ទៅ​ជា​ស្ត្រី​ដែល​មាន​ពោះ​ប៉ោង ហើយ​ក្រោយពេល​ដែល​សម្រាល​រួច​រូបរាង​ក៏​ប្រែប្រួល​ទាំងស្រុង នេះ​ជា​អ្វី​ដែល​នារី​គ្រប់​រូប​មិន​ចង់​ជួប​ឡើយ ប៉ុន្តែ​វា​ត្រូវតែ​ជួប​ក្រោយពេល​ដែល​រៀបការ​រួច ដូចនេះ​នៅ​ចំពោះមុខ​ស្ត្រី​មាន​ផ្ទៃពោះ មាន​រឿង​មួយ​ចំនួន​អ្នក​មិន​គួរ​និយាយ​ឡើយ​។​

និយាយ​ពី​ទម្ងន់​
នៅ​ចំពោះមុខ​ស្ត្រី​មាន​ផ្ទៃពោះ អ្នក​មិន​គួរ​និយាយ​រឿង​នេះ​ឡើយ​ព្រោះ​វា​អាច​ធ្វើឱ្យ​គេ​មិន​សប្បាយចិត្ត ហើយ​បា​រម្ហ​ពី​រូបរាង​របស់​គេ​ជាខ្លាំង ជា​ហេតុ​ដែល​ធ្វើឱ្យ​គេ​មិន​ហ៊ាន​បរិភោគ​អាហារ​ច្រើន​ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​របស់​កូន​ក្នុង​ផ្ទៃ​។​

មិនត្រូវ​ចែករំលែក​បទពិសោធន៍​
ប្រសិនជា​គេ​មិន​បាន​សួរ​អ្នក​ពី​បទ​ពិសោធន៍​របស់​អ្នក​ក្នុង​ការ​មើលថែទាំ​កូន​ទេ អ្នក​មិន​ត្រូវ​និយាយ​ឡើយ ព្រោះ​សុខភាព​របស់​កូន​គឺ​មិន​ដូចគ្នា​ឡើយ ដូចនេះ​របៀប​នៃ​ការ​មើលថែ​ក៏​មិន​ដូចគ្នា​ដែរ​។​

កុំ​ប្រៀបធៀប​រវាង​កូន​អ្នក​និង​កូន​គេ​
 មានន័យ​ថា​អ្នក​មិន​ត្រូវ​យក​រឿង​គ្រប់បែប​យ៉ាង​របស់​អ្នក​ទៅ​ប្រៀបធៀប​ជាមួយ​កូន​គេ​ឡើយ ព្រោះ​កុមារ​ទាំង​អស់​មាន​រូប​រាង និង​ទេពកោសល្យ​ខុសគ្នា ដូចនេះ​មិន​គួរ​យកមក​ប្រៀបធៀប​ឡើយ​ព្រោះ​វា​អាច​ធ្វើឱ្យ​អ្នក​ទាំង​២​មិន​ត្រូវ​គ្នា ហើយ​ធ្វើឱ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ក្តៅក្រហាយ​។​

មិន​ត្រូវ​សួរ​ហេតុអ្វី​បានជា​គេ​មិន​បំបៅ​ទឹកដោះ​ម្តាយ​ដល់​កូន​
នៅ​ចំពោះមុខ​ពួកគេ អ្នក​មិន​ត្រូវ​សួរ​សំនួរ​បែប​នេះ​ឡើយ ព្រោះ​មាន​ស្ត្រី​ខ្លះ​ដោយសារ​តែ​បញ្ហា​សុខភាព​ទើប​មិន​មាន​ទឹកដោះ​សម្រាប់​បំបៅកូន ដូចនេះ​បើ​អ្នក​សួរ​ដេញដោល​គេ នឹង​អាច​ធ្វើឱ្យ​គេ​កាន់តែ​ពិបាកចិត្ត ហើយ​កាន់តែ​បា​រម្ហ​ពី​សុខភាព​កូន​របស់​គេ​។​

មិន​ត្រូវ​និយាយ​ពី​រឿង​ដណ្តើម​កូន​នៅ​ចំពោះមុខ​គេ​
នៅពេល​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​ទើប​នឹង​សម្រាលកូន​រួច មាន​យាយ​តា​ខ្លះ​តែងតែ​ដណ្តើម​ចង់​មើល​ថែ​ចៅ ហើយ​ជួនកាល​អាច​មើល​មុខ​គ្នា​មិន​ចំ​ក៏មាន​ដែរ នេះ​ជា​រឿង​ដែល​ធ្វើឱ្យ​គេ​មិន​សប្បាយ​ចិត្ត​ជា​ខ្លាំង ដែល​អាច​ធ្វើឱ្យ​ប៉ះពាល់​ដល់​សុខភាព​គេ​ណាស់ ព្រោះ​ទើបនឹង​សម្រាល​រួច ត្រូវការ​កន្លែង​ស្ងប់ស្ងាត់​ដើម្បី​សម្រាក​យក​កម្លាំង តែ​បើ​អ្នក​ឈ្លោះ​គ្នា​ព្រោះតែ​រឿង​នេះ នោះ​គេ​នឹង​មិន​អាច​សម្រាក​បានឡើយ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី31  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។