ឆ្នាំថ្មី២០១៦ ​លោក កឹម សុខា​ ​អំពាវនាវដល់អ្នកនយោបាយ​បញ្ឈប់ការគុំកួ​នសងសឹក​និងការបំភិបំភ័យ

រាជធានីភ្នំពេញ ៖ ​​ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ​ ​​លោក កឹម សុខា ​​បានធ្វើការអំពាវនាវ​ដល់​អ្នកនយោបាយខ្មែរ​បញ្ឈប់​ការគុំកួនសងសឹក ​​និងការបំភិបំភ័យគ្នា​ ហើយ​ជួបជជែកគ្នា​​ដើម្បីបញ្ចុះកម្ដៅ​​នយោបាយ ។

នៅក្នុងវីដេអូឃ្លីប​រយៈពេលជាង២នាទី​ ក្រៅពីការជូនពរ​ប្រជាពលរដ្ឋនៅក្នុងឆ្នាំថ្មីឆ្នាំ២០១៦ ​អតីតអនុប្រធានទី១រដ្ឋសភា ​ក៍បានជូនពរឲ្យ​កម្ពុជាទទួល​បានសុខសន្តិភាព ការ​អភិវឌ្ឍ ​បង្រួបបង្រួមជាតិ​  ផ្សះផ្សាជាតិ​និងការជឿទុកចិត្តគ្នារវាងខ្មែរនិងខ្មែរ ៕