ពិធី​ប្រកាស​តែងតាំង​ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តព្រៃវែង

ខេត្តព្រៃវែង ៖ ពិធី​ប្រកាស​ផ្ទេរ និង​ប្រគល់​ភារកិច្ច​ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ស្ថិត​ក្រោម​អធិបតីភាព​លោក​អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កាលពី​វេលា​ម៉ោង​០៩29026​ព្រឹក​ថ្ងៃ​ទី​៣១ ធ្នូ ២០១៥ ស្ថិត​នៅ​សាល​ប្រជុំ​កាក​បាទ​ក្រហម​ខេត្តព្រៃវែង ។

ក្នុង​ពិធី​ខាងលើ លោក​ណុ​ប សាវ៉ា​ត ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​មន្ទីរ​ការងារ​ខេត្តព្រៃវែង ជំនួស​លោក​ហែម ហឿ​ន ដែល​ត្រូវ​ទទួល​តួនាទី​ថ្មី ជា​អគ្គលេខាធិការ​រង​ក្នុង​គណៈកម្មាធិការ​ដោះស្រាយ​ទំនាស់​ការងារ​នៅ​ឯ​ក្រសួង​ការងារ ។