ស្នងការ​នគរបាល​ខេត្តតាកែវ ប្រាប់​អោយ​មន្ត្រី​នគ​បាល​ក្រោម​ឱវាទ ត្រូវគោរព​ច្បាប់ និង​ធ្វើជា​គំរូ​ល្អ​ដល់​ប្រជាពលរដ្ឋ​

តាកែវ: នៅក្នុង​ពិធី​ផ្លាស់ប្ដូរ​តំណែង និង​ផ្ទេ​ភារកិច្ច​ជូន​ដល់​មន្ត្រី​នគ​បាល ខេត្តតាកែវ នៅ​រសៀល​ថ្ងៃ​ពុធ ទី​៣០ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ស្នងការដ្ឋាន​នគ​បាល ខេត្តតាកែវ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ បានធ្វើការ​អំពាវនាវ ក៏ដូចជា​ការព្រមាន​ផងដែរ ដល់​មន្ត្រី​នគ​បាល​ទូទាំង​ខេត្តតាកែវ ត្រូវតែ​គោរព​ច្បាប់​មុនគេ ដើម្បី​ធ្វើជា​គំរូ​អោយ​ប្រជាពលរដ្ឋ នៅក្នុង​ខេត្ត យកតម្រាប់​តាម​។

​ការលើកឡើង​របស់លោក​ស្នងការ​ខេត្តតាកែវ បានធ្វើ​ឡើង ខណៈដែល​លោក​សង្កេតឃើញថា មាន​មន្ត្រីនគរបាល​មួយចំនួន នៅក្នុង​ខេត្តតាកែវ មិន​គោរព​ច្បាប់ ជាពិសេស​ច្បាប់​ចរាចរណ៍ ដែល​ច្បាប់​ចរាចរណ៍​នេះ នឹងត្រូវ​អុន​វត្ត​ន៍​យ៉ាង​តឹងរឹង ចាប់ពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៦ តទៅ​។​

​លោកស្នងការ​ខេត្តតាកែវ បាន​មានប្រសាសន៍​បន្តថា កន្លងមក មន្ត្រីនគរបាល​មួយចំនួន បាន​ផឹកស៊ី បើកបរ​ទាំង​ស្រវឹង ជិះ​ម៉ូតូ​គ្មាន​កញ្ចក់ មិន​ពាក់មួក​សុ​វត្តិភាព ដោយ​សំអាង​ខ្លួន​ជា​មន្ត្រីនគរបាល គ្មាន​អ្នកណា​ហ៊ាន​ចាប់​ផាកពិន័យ​។ ក៏ប៉ុន្តែ​ចាប់ពីពេលនេះ​តទៅ ការអនុវត្តន៍​ច្បាប់ មិនមាន​ការរើសអើង​ថា ប្រជាពលរដ្ឋ ឬ​មន្ត្រីនគរបាល​នោះទេ​។

​ប្រជាពលរដ្ឋ ដែល​បើកបរ​ខុស​នឹង​ច្បាប់​ចរាចរណ៍ នឹងត្រូវ​ពិន័យ​តាមច្បាប់ ដោយឡែក​មន្ត្រីនគរបាល ដែល​ដឹង​ច្បាប់​ហើយ មិន​គោរព​ច្បាប់ ក៏ត្រូវ​ពិន័យ ហើយ​ថែមទាំង​ថតរូប​ផ្ញើរ​មកកាន់​ស្នងការដ្ឋាន ដើម្បី​ចាត់ការ​ថែម​ទៀតផង​។​

​លោកស្នងការ​ខេត្តតាកែវ អ៊ុក សំណាង បាន​មានប្រសាសន៍​បន្តថា ដូច្នោះ មន្ត្រី​នគ​បាល​មួយចំនួន ដែលមាន​ឥរិយាបទ​មិនល្អ មិន​គោរព​ច្បាប់ ត្រូវតែ​ផ្លាស់ប្ដូរ​ឥរិយាបទ មិនល្អ​នេះ​ចេញ ពោលគឺ​ត្រូវតែ​កែ​ទម្លាប់​អាក្រក់​នេះ ចេញ ហើយ​ត្រូវតែ​ធ្វើជា​គំរូ​ល្អ ដល់​ប្រជាពលរដ្ឋ​។ ក្នុងនាម​មន្ត្រីនគរបាល ក៏ត្រូវ​ប្រាប់​ដល់​ក្រុម​គ្រូ​សារ ញាតិសន្តាន​របស់ខ្លួន អោយ​គោរព​ច្បាប់ ហើយ​បើ​មាន​បញ្ហា​អ្វី​លើ​បងប្អូន​ខ្លួនឯង មិនត្រូវ​អន្តរាគមន៍​នោះទេ គឺ​ទុកអោយ​ច្បាប់ ជា​អ្នកដោះស្រាយ​។ វប្បធម៌ ឬ​ប្រពៃណី​អន្តរាគមន៍ មិន​ត្រូវមាន​បន្តទៀត​នោះទេ​៕​