Neymar ត្រៀម​បន្ត​កុងត្រា​ថ្មី​ទទួល​ប្រាក់​ឈ្នួល​ច្រើន​ជាង​កិច្ចសន្យា​ចាស់​ដល់​ទៅ​ជិត​3​ដង

កីឡាករ Neymar ខ្សែប្រយុទ្ធ​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​របស់​ក្លិប Barcelona ត្រៀម​បន្ត​កុងត្រា​ថ្មី​ដោយ​ទទួល​ប្រាក់​ឈ្នួល​ច្រើន​ជាង​មុន​ដល់​ទៅ​ជិត​៣​ដង ទោះបីជា​អនាគត​របស់​គេ​ស្ថិត​ក្នុង​ភាព​មិន​ប្រាកដប្រជា ក្រោយ​ពី​គេ​ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​ក្នុង​ន័យ​ផ្លាស់​ចេញពី​ក្លិប​ក៏​ដោយ ។

កាសែត «​ម៉ា​កា​»​របស់​អេ​ស្ប៉ា​ញ​ផ្សាយ​ថា កាលពីមុន​នេះ Neymar ទទួល​ប្រាក់​ឈ្នួល​ក្រោយ​ពី​បង់ពន្ធ​ក្នុង​១​ឆ្នាំ​បាន​១០,៥​លាន​អឺ​រ៉ូ ប៉ុន្តែ​ក្នុង​កិច្ចសន្យា​ថ្មី​មាន​តម្រុយ​ថា អាច​ទទួល​បាន​ជិត​៣​ដង​ពី​កិច្ចសន្យា​ចាស់ និង​ក្លាយជា​កីឡាករ​ទទួល​ប្រាក់​ឈ្នួល​ច្រើន​បំផុត​ស្ថិត​នៅ​លំដាប់​ទី​២​របស់​ក្លិប​បន្ទាប់​ពី​កីឡាករ​Messi ៕

  • Neymar ត្រៀម​បន្ត​កុងត្រា​ថ្មី​ទទួល​ប្រាក់​ឈ្នួល​ច្រើន​ជាង​កិច្ចសន្យា​ចាស់​ដល់​ទៅ​ជិត​3​ដង已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2015/12/31  Category:កីឡា