កីឡាករ Vincent Kompany របស់​ក្លិប Man City របួស​ត្រូវ​សម្រាក​1​ខែ

លោក Manuel Pellegrini គ្រូបង្វឹក​ក្លិប Man  City បាន​ប្រាប់​ឱ្យ​ដឹង​ថា កីឡាករ Vincent Kompany ខ្សែការពារ​និង​ជា​ប្រធាន​ក្រុម​ក្លិប​រង​របួស​កំភួនជើង​ត្រូវ​សម្រាក​រយៈពេល​ពី​៣​ទៅ​៤​ស​ប្ដា​ហ៍ ។

កន្លង​មក កីឡាករ​រូប​នេះ​បាន​រង​របួស​កំភួនជើង​ត្រូវ​សម្រាក​ព្យាបាល​រយៈពេល​២​ខែ និង​បានជា​សះស្បើយ​ចូល​លេង​ផ្ដួល​ក្លិប​Sunderlan​ក្នុង​លទ្ធផល​៤-១ កាលពី​ថ្ងៃ​ទី​២៧ ធ្នូ ប៉ុន្តែ​បាន​ប្ដូរ​ចេញ​វិញ​ក្រោយ​ពេល​ចូល​លេង​បាន​៩​នាទី​។ ខ្សែការពារ​អាយុ​២៩​ឆ្នាំ​ខាងលើ បាន​ខក​ខានមិនបាន​ចូល​លេង​ក្នុង​រដូវ​កាល​នេះ​ចំនួន​១០​លើក​ធ្វើ​ឱ្យ​ក្លិប​រមែង​បាត់​ឱកាស​ក្នុង​ការ​ស៊ុត​បាល់​បញ្ចូល​ទី​គូប្រកួត ។ ជាក់ស្ដែង​ពេល​គ្មាន​រូបគេ ទើប​ក្លិប​លេង​ស្មើ​០-០​ជាមួយ​ក្លិប​Leicester City កាលពី​ថ្ងៃ​ទី​២៩ ធ្នូ ៕