​Alexis Sanchez អាច​មកជួយ​ក្លិប​វិញ​នា​សប្តាហ៍​ក្រោយ

​កីឡា​៖​អ្នកចាត់ការ​ទូទៅ​រប​ស់​ក្លិប​កាំ​ភើ្ល​ង​ធំ Arsenal លោក Arsene Wenger បាន​អះអាងថា កីឡាករ Alexis Sanchez អាច​វិលត្រឡប់​មកជួយ​ក្លិប​ទាន់ពេល​បន្ទាប់​ជាសះស្បើយ​ពីរ​បួស ខណៈពេល​ជួប​ជាមួយ Sunderland ក្នុង​ក្របខ័ណ្ឌ FA Cup នៅ​សប្តាហ៍​ក្រោយ​។ 

​    ​កីឡាករ​សញ្ជាតិ​ឈី​លី​វ័យ​២៧​ឆ្នាំ​រូបនេះ​បាន​រង​រួប​ស​សរសៃពួរ​គន្លាក់ជើង​ក្នុង អំឡុង​ការប្រកួត​ជាមួយ​ចាប​លឿង Norwich City កាលពី​ថ្ងៃទី​២៩​ខែវិច្ឆិកា​។ 

​    ​លោក Wenger បាន​ប្រាប់​អ្នកកាសែត​ថា Sanchez បានជា​សះស្បើយ​ពី​រប​ឍួ​ស​វិញ​ហើយ​ប៉ុន្តែ​លោក​ពុំទាន់​មាន​ទំនុកចិត្ត​ដ​ថា កីឡាករ​ដ៏​ឆ្នើម​រូបនេះ​បាន​ចូល​លេង ឬ​អត់​នៅឡើយ​ទេ​នៅពេល Liverpool ជួប​ជាមួយ Chelsea ក្នុង​ក្របខ័ណ្ឌ Premier League ។ 

​    ​គួរ​បញ្ជាក់ដែរថា Sanchez ផ្លាស់​ពី​ក្លិប Barcelona មកកាន់​ក្លិប Arsenal កាលពី​ឆ្នាំ​២០១៤​និង​បង្ហាញ​ឲ្យ​ក្លិប​បាន​ចំនួន​៤៧​លើក​និង​ស៊ុត​បញ្ចូល ទី​បាន​ចំនួន​២២​គ្រាប់​ហើយក៏​ជា​កីឡាករ​ជួយ​ឲ្យ Arsenal ឈរ​កំពូល​តារាង​សារជាថ្មី​ដោយមាន​ពិន្ទុ​ស្មើ​ជាមួយ​ល​ក្រុម Leicester City៕ 

​Alexis Sanchez អាច​មកជួយ​ក្លិប​វិញ​នា​សប្តាហ៍​ក្រោយ