​សព្វាវុធ​​​ពិសេសៗ​ទាំង​៤​របស់​អាមេរិក​ ដែល​នឹង​បង្ហាញ​ខ្លួន​ឆ្នាំ​២០១៦


​សព្វាវុធ​​​ពិសេសៗ​ទាំង​៤​របស់​អាមេរិក​ ដែល​នឹង​បង្ហាញ​ខ្លួន​ឆ្នាំ​២០១៦

នៅ​ក្នុង​ឆ្នាំ​២០១៦​ខាង​មុខ​នេះ​កង​ទ័ព​សហរដ្ឋអាមេរិក​នឹង​មាន​ប្រើប្រាស់​នូវ​សព្វាវុធ​ ដែល​បំពាក់​បច្ចេកវិទ្យា​ពិសេសៗ​​ ​​ដើម្បី​ប្រយុទ្ធ​តទល់​សត្រូវ​នៅ​លើ​សមរភូមិ​ និង​​ដើម្បី​ពង្រឹង​អំណាច​របស់សហរដ្ឋអាមេរិក​ផ្ទាល់។

 

១. នាវា​ PCU-Ford៖

​សព្វាវុធ​​​ពិសេសៗ​ទាំង​៤​របស់​អាមេរិក​ ដែល​នឹង​បង្ហាញ​ខ្លួន​ឆ្នាំ​២០១៦

 

នាវា​ PCU-Ford នឹង​ចូល​រួម​ប្រតិបត្តិការ​​ក្នុង​ឆ្នាំ​២០១៦។ វា​នឹង​ជា​នាវា​ចម្បាំង​ដ៏​ធំ​ជាង​គេ​ និង​ថ្លៃ​ជាង​គេ​មួយ​ រួម​ទាំង​មាន​បំពាក់​បច្ចេកវិទ្យា​ពិសេសៗ​ជា​ច្រើន​ទៀត​ផង។ ប្រព័ន្ធ​អេឡិចត្រូ​ម៉ាញេទិច​នឹង​ជួយ​ឲ្យ​វា​បង្ហោះ​យន្តហោះ​បាន​លឿន​ជាង​មុន​ ថាមពល​សេនស័រ​​​ខ្លាំង​ជាង​មុន​ និង​ប្រព័ន្ធ​ពិសេសៗ​ជា​ច្រើន​ទៀត។

 

 

២. កូន​យន្តហោះ​ Black Hornet៖

 

​សព្វាវុធ​​​ពិសេសៗ​ទាំង​៤​របស់​អាមេរិក​ ដែល​នឹង​បង្ហាញ​ខ្លួន​ឆ្នាំ​២០១៦

កូន​យន្តហោះ​នេះ​មាន​ទម្ងន់​តែ​១៨​ក្រាម​ប៉ុណ្ណោះ​ ប៉ុន្តែ​មាន​បំពាក់​​កាមេរ៉ា​ដែល​អាច​ចាប់​ទីតាំង​សត្រូវ​បាន​យ៉ាង​ល្អ។ ទ័ព​ពិសេស​របស់​សហរដ្ឋអាមេរិក​បាន​ធ្វើ​តេស្ត​យន្តហោះ​នេះ​នៅ​ឆ្នាំ​២០១៥។

 

 

៣. នាវា​ជ្រមុជ​ទឹក​ថ្មី៖

 

​សព្វាវុធ​​​ពិសេសៗ​ទាំង​៤​របស់​អាមេរិក​ ដែល​នឹង​បង្ហាញ​ខ្លួន​ឆ្នាំ​២០១៦

កងទ័ព​ជើង​ទឹក​សហរដ្ឋអាមេរិក​នឹង​មាន​នាវា​ជ្រមុជ​ទឹក​ថ្មី​ចំនួន​ពីរ​ដើម្បី​ប្រើ​ប្រាស់ ​នោះ​គឺ​ USSColorado  (SSN 788) និង​ USS Washington (SSN 787)។ នាវា​ទាំង​ពីរ​នេះ​មាន​បំពាក់​នូវ​បច្ចេកវិទ្យា​ទំនើប​ចុង​ក្រោយ​និង​ពិសេសៗ​ជា​ច្រើន។

 

 

៤. កាំបិត​ដង​ខ្លី៖

 

​សព្វាវុធ​​​ពិសេសៗ​ទាំង​៤​របស់​អាមេរិក​ ដែល​នឹង​បង្ហាញ​ខ្លួន​ឆ្នាំ​២០១៦

កាំបិត​ដង​ខ្លី​ថ្មី​របស់​ទាហាន​អាមេរិក​នឹង​មិន​មាន​បំពាក់​បច្ចេកវិទ្យា​ពិសេស​អ្វី​ឡើយ​ ប៉ុន្តែ​​វា​ជា​កាំបិត​ដែល​​មាន​មុខកាត់​ពីរ​ប្រៀប​ដូច​ជា​ឡាម ដោយ​ម្ខាង​សម្រាប់​កាប់​ឆ្ការ​ព្រៃ​និង​ម្ខាង​​ទៀត​ជា​មុខ​រណារ​សម្រាប់​អារ​មែក​ឈើ៕​​​​​​​​​​​​​​


ចុច​អាន៖ ម៉ូតូ​ធំ​ដែល​មាន​រាង Sexy បំផុត​ក្នុង​ឆ្នាំ​២០១៥

 

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព​​៖ BusinessInsider​​​​​​​​​​​