Falcao រង​របួស​ម្ដង​ទៀត​ពេល​ហ្វឹកហាត់​ឲ្យ Chelsea

Falcao រង​របួស​ម្ដង​ទៀត​ពេល​ហ្វឹកហាត់​ឲ្យ Chelsea

ខ្សែ​ប្រយុទ្ធ Radamel Falcao ដែល​ទើប​ត្រលប់​មក​ហ្វឹកហាត់​ឲ្យ Chelsea ក្រោយ​ទើប​ជា​ពី​របួស​បាន​រង​របួស​ម្ដង​ទៀត​ដែល​តម្រូវ​ឲ្យ​គេ​អវត្តមាន​រហូត​ដល់​ពាក់​កណ្ដាល​ខែ​មករា។

 

​លោក Guus Hiddink បាន​ឲ្យ​ដឹង​ថា Falcao បាន​រង​របួស​ភ្លៅ​អំឡុង​ពេល​ហ្វឹកហាត់​ ដែល​ត្រូវ​ការសម្រាក​យ៉ាង​តិច​១០ថ្ងៃ​ទើប​អាច​ត្រឡប់​មក​ហ្វឹកហាត់​វិញ​បាន។ គ្រូ​បង្វឹក​សញ្ជាតិ​ហូឡង់​បាន​និយាយ​ថា៖ “Falcao បាន​រង​របួស​ត្រូវ​កន្លែង​ចាស់​ (ភ្លៅ) យើង​សង្ឃឹម​ថា​គេ​អាច​ធូរ​ស្បើយ​នៅ​រយៈ​ពេល​១០​ថ្ងៃ​ទៀត តែ​មិនរំពឹង​ថា​​អាច​លេង​បាន​នៅ​ឡើយ​ទេ”។

 

Falcao រង​របួស​ម្ដង​ទៀត​ពេល​ហ្វឹកហាត់​ឲ្យ Chelsea

 

Falcao មិន​ទាន់​បាន​លេង​មួយ​ប្រកួត​ណា​សោះ​ចាប់​តាំង​ពី Chelsea ចាញ់ Liverpool ១-៣ កាល​ពី​ខែ​តុលា​មក។ ខ្សែ​ប្រយុទ្ធ​កូឡុំប៊ី​វ័យ​២៩ឆ្នាំ​បាន​ត្រូវ Manchester United ខ្ចី​ជើងពី Monaco ​រដូវកាល​មុន ហើយ​ត្រូវ Chelsea ខ្ចី​បន្ត​នៅ​រដូវ​កាល​នេះ​ដោយ​ស៊ុត​បញ្ចូល​ទី​បាន​១គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​​៩​ប្រកួត។

 

អតីត​ខ្សែប្រយុទ្ធ​ក្រុម​ដ៏​គ្រោះថ្នាក់​របស់ Atletico Madrid ចាប់​ផ្ដើម​ធ្លាក់​ចុះ​ទម្រង់​លេង​ខ្លាំង ​ពេលរង​របួស​ជង្គង់​ធ្ងន់ធ្ងរ​កាល​លេង​នៅ Monaco ក្នុង​ខែ​មករា​ឆ្នាំ​២០១៤ ហើយ​តាំង​ពី​ពេល​នោះ​មក​គេ​រក​គ្រាប់​បាល់​ទើប​តែ​បាន​៥គ្រាប់ប៉ុណ្ណោះ ក្រោយ​លេង​បាន​ជាង​៣០​ប្រកួត៕

 

ចុចអាន៖ អ្នក​ពាក់​លេខ​៩​ Chelsea ច្រើន​តែ​បរាជ័យ​នៅ EPL ចុះ​ Falcao វិញ​ យ៉ាង​ណា​ដែរ?

 

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ bbc