ប៉េតង់​កម្ពុជា​ដណ្ដើម​បាន​មេដាយ៣០ ក្នុង​ឆ្នាំ​២០១៥

ប៉េតង់​កម្ពុជា​ដណ្ដើម​បាន​មេដាយ៣០ ក្នុង​ឆ្នាំ​២០១៥

ប៉េតង់​ជា​កីឡា​មាន​សក្ដានុពល​ជាង​គេ​របស់​កម្ពុជា ដែល​ដណ្ដើម​បាន​មេដាយ​ស្ទើរ​គ្រប់​ការ​ប្រកួត​លើ​ឆាក​អន្តរជាតិ។ ក្នុង​ឆ្នាំ​២០១៥ នេះ កីឡាករ-កីឡា​ការិនី​ប៉េតង់​កម្ពុជា​បាន​ដណ្ដើម​យក​មេដាយ​សរុប ៣០​មេដាយ ពី​ព្រឹត្តិការណ៍​ធំៗ​៤។

 

ប៉េតង់​កម្ពុជា​ដណ្ដើម​បាន​មេដាយ៣០ ក្នុង​ឆ្នាំ​២០១៥

 

១. ប៉េតង់ជើង​ឯក​អាស៊ាន​នៅ​កម្ពុជា(ទទួល​បាន ១១​មេដាយ)

ព្រឹត្តិការណ៍​ប្រកួត​កីឡា​ប៉េតង់​ជើង​ឯក​អាស៊ាន​លើក​ទី​២ បាន​ប្រព្រឹត្ត​ទៅ​កាល​ពី​ថ្ងៃ​ទី២ ដល់​ថ្ងៃ​ទី៤ ខែ​មេសា ឆ្នាំ​២០១៥ លើ​ទឹក​ដី​កម្ពុជា។ ក្នុង​នាម​ម្ចាស់​ផ្ទះ កម្ពុជា​បាន​បង្ហាញ​ភាព​ខ្លាំង​ប្រមូល​យក​មេដាយ​សរុប ១១​គ្រឿង ដែល​ក្នុង​នោះ​មាន មាស៣ ប្រាក់៣ និង​សំរឹទ្ធិ​៣។

 

២. ស៊ីហ្គេម​លើក​ទី២៨ នៅ​ប្រទេស​សិង្ហបុរី(ទទួល​បាន ៩មេដាយ)

ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី២៨ បាន​ប្រព្រឹត្ត​ទៅ​កាល​ពី​ថ្ងៃ​ទី៥​ ដល់​ថ្ងៃ​ទី១៦ ខែ​មិថុនា ឆ្នាំ​២០១៥ លើ​ទឹក​ដី​ប្រទេស​សិង្ហបុរី។ ប្រទេស​កម្ពុជា​ដណ្ដើម​បាន​មេដាយ ៩​គ្រឿង​​ក្នុង​សម្រាប់​កីឡា​​កីឡា​ប៉េតង់ ដែល​ក្នុង​នោះ​មាន​ប្រាក់​៤​ និង​សំរឹទ្ធ​៥។ ​

 

៣. ប៉េតង់​ជើង​ឯក​ពិភពលោក​នៅ​​ប្រទេស​ថៃ(ទទួល​បាន ១​មេដាយ)

​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ប៉េតង់​ជើង​ឯក​ពិភពលោក​លើក​ទី​១៥ បាន​ប្រព្រឹត្ត​ទៅ​កាល​ពី​ថ្ងៃ​ទី៥​ ដល់​ទី​៨ ដល់​ថ្ងៃ​ទី៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ លើ​ទឹក​ដី​ប្រទេស​ថៃ។ អ្នក​ស្រី កែ ឡេង ជា​កីឡា​ការិនី​ម្នាក់​គត់​ដែល​ដណ្ដើម​បាន​មេដាយ​មាស ដែល​ធ្លាប់​ដណ្ដើម​ម្ដង​រួច​មក​ហើយ​នៅ​ប្រទេស​បារាំង​កាល​ឆ្នាំ​២០១៣។

 

ប៉េតង់​កម្ពុជា​ដណ្ដើម​បាន​មេដាយ៣០ ក្នុង​ឆ្នាំ​២០១៥

 

៤. ប៉េតង់​ជើង​ឯក​អាស៊ី​នៅ​កម្ពុជា(ទទួល​បាន ៩​គ្រឿង)

ព្រឹត្តិការណ៍​ប្រកួត​កីឡា​ប៉េតង់​ជើង​ឯក​ពិភពលោក​លើក​ទី​១៩ បាន​ប្រព្រឹត្ត​ទៅ​កាល​ពី​ថ្ងៃ​ទី១៧ ដល់​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ លើ​ទឹក​ដី​ប្រទេស​ថៃ។ ក្រុម​កីឡាករ-កីឡា​ការិនី​កម្ពុជា​ដណ្ដើម​បាន​មេដាយ​សរុប ៩​គ្រឿង ដែល​ក្នុង​នោះ​មាន​មាស១ ប្រាក់៣ សំរិទ្ធ៥៕

 

អត្ថបទ៖ គង់ វិសាល