ជើង​ប្រែប្រួល​ទម្រង់ គួរ​ធ្វើ​ដូចម្តេច​?

ជើង​ប្រែប្រួល​ទម្រង់ គួរ​ធ្វើ​ដូចម្តេច​?

​ជើង​ប្រែប្រួល​ទម្រង់​នៅទីនេះ​សំដៅ​ដល់​ក្រោយពេល​ដែល​អ្នក​ពាក់​ជើង​កែង​ក្នុង​រយៈពេល​យូរ ជើង​អ្នកនឹង​ងាយ​ខូច​ទ្រង់ទ្រាយ​ខ្លាំងណាស់ ដូចនេះ​គួរតែ​ធ្វើ​ដូច​ម្តេចទៅ​?

  1. ​អ្នក​ត្រូវ​តែ​ជ្រើសរើស​ស្បែកជើង​កែង​ដែល​មិនសូវ​ខ្ពស់ ត្រឹម​៧​មី​លី​ម៉ែត្រ​ចុះក្រោម ទើប​វា​មិន​ងាយ​ធ្វើឱ្យ​ជើង​អ្នក​ខូច ហើយ​វា​ក៏​អាច​ជួយ​កាត់បន្ថយ​គ្រោះថ្នាក់​បាន​ផងដែរ ដោយ​មិន​ងាយ​ធ្វើឱ្យ​ក្រិចជើង​ឡើយ​។​
  2. ​ចំនុច​មួយទៀត​គឺ​សំដៅ​ដល់​កែង​ស្បែកជើង​របស់​អ្នក អ្នក​មិន​ត្រូវ​ពាក់​ស្បែកជើង​ណា​ដែល​មាន​កែង​ស្រួច​នោះទេ ហើយ​មុខ​នៃ​ស្បែកជើង​ត្រូវតែ​ទូលាយ​បន្តិច ព្រោះ​វា​ងាយ​ធ្វើឱ្យ​ជើង​អ្នក​ខូច​រូបរាង​ណាស់​ប្រសិន​ជា​អ្នក​ពាក់​មុខ​ដែល​តូច​ពេក វា​នឹង​កៀប​ជើង​អ្នក​ឱ្យ​ខូច​បាន​។​
  3. ​នៅពេល​ដែល​អ្នក​ឈរ អ្នក​មិន​ត្រូវ​បណ្តឹង​ជង្គង់​អ្នក​ឱ្យ​ត្រង់​ទៅ​ក្រោយ​ឡើយ ត្រូវតែ​រាង​កោង​បន្តិច ហើយ​ទម្ងន់​នៃ​ខ្លួន​អ្នក​ត្រូវ​តែ​ទម្លាក់​ទៅ​លើ​កែងជើង​អ្នក ទើប​វា​អាច​កាត់បន្ថយ​សម្ពាធ​លើ​ភ្លៅ​តូច និង​ជង្គង់​របស់​អ្នក នោះ​ជើង​អ្នក​នឹង​មិន​ងាយ​ខូច​ទ្រង់ទ្រាយ​ឡើយ តែ​បើ​អ្នក​ប្រើ​កម្លាំង​ភ្លៅ វា​នឹង​ធ្វើឱ្យ​កំភួនជើង​អ្នក​ប្រែជា​អាក្រក់​មើល ហើយ​មាន​សាច់ដុំ​ទៀតផង​។​
  4. ​នៅពេល​ដែល​អ្នកដើរ អ្នក​ត្រូវ​តែ​លើក​ជង្គង់​រាង​ខ្ពស់​បន្តិច ហើយ​កែងជើង​ត្រូវតែ​ដាក់​ដល់​ដី​មុន ដោយ​មិន​ត្រូវ​ដើរ​អូស​ជើង​ឡើយ ព្រោះនេះ​ជា​ស្បែកជើង​កែង មិនមែន​ជា​ស្បែកជើង​ព្រាត់​នោះទេ​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី31  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។