អតីតប្រពន្ធ ចាប់ទាញកប្តី ទារលុយពេល កំពុងជិះម៉ូតូ ឌុបស្រីស្នេហ៍តាមផ្លូវ

ភ្នំពេញ៖ អតីតប្តី-ប្រពន្ធមួយគូ បានបង្កឲ្យមានភាព ភ្ញាក់ផ្អើលមួយដោយសារ អតីតប្រពន្ធបានចាប់ ទាញកអតីតប្តី ទារលុយជំពាក់ ខណៈបានឃើញអតីតប្តីខ្លួន កំពុងឌុបស្រីស្នេហ៍តាមដងផ្លូវ។

ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង ៨និង៤៥នាទី ថ្ងៃទី៣១ ខែឆ្នូ ឆ្នាំ២០១៥ នៅតាមផ្លូវលេខ១៦៧ ក្រុម២២ ភូមិ៣ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមអ្នកឃើញហេតុការណ៍បានឲ្យដឹងថា នៅពេលអតីតប្រពន្ធ បានឃើញអតីតប្តីខ្លួន ឌុបស្រីបញ្ឈឺនៅតាមផ្លូវ ក៍ចាប់ឲ្យសងលុយវិញ ចំនួន១២០០ដុល្លារបង្ករឲ្យមានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ចនគរបាល៕

អតីតប្រពន្ធ ចាប់ទាញកប្តី ទារលុយពេល កំពុងជិះម៉ូតូ ឌុបស្រីស្នេហ៍តាមផ្លូវ

អតីតប្រពន្ធ ចាប់ទាញកប្តី ទារលុយពេល កំពុងជិះម៉ូតូ ឌុបស្រីស្នេហ៍តាមផ្លូវ