សមត្ថកិច្ច​ច្រកព្រំដែន ចាំ​យាម និង​ហាត​លេក ប្រទេស​ថៃ រួមគ្នា​ធើ្វ​ពលកម្ម អបអរសាទរ​ថ្ងៃបុណ្យ​ឆ្លង​ឆ្នាំ​សកល​

កោះកុង: ដើម្បី​ចូល​រួប​អរសាទរ​ថ្ងៃបុណ្យ​ឆ្លង​ឆ្នាំ​សកល ដែល​នឹង​ឈាន​ចូលមក​
​ដល់​នាពេល​ដ៏​ខ្លី​ខាងមុខនេះ សមត្ថកិច្ច​ចម្រុះ​នៅ​ច្រកទ្វារ​អន្តរជាតិ​ចាំ​យាម ខេត្តកោះកុង​ ​ដឹកនាំ​ដោយ​លោក សុវណ្ណ ប៊ុនធឿន ប្រធាន​ស្នាក់ការ និង​លោក​នា​វី​ទោ ឆៃ​ឡា​ត់ ថាំ​ភិរម្យ​ ​មេបញ្ជាការ​ចំណុច​១៨២ ច្រក​ហាត​លេក បានរួម​គ្នា​ធើ្វ​ពលកម្ម​សម្អាត​អានា​ម័​យ​បរិស្ថាន​នៅ​ចំណុច​ស កាលពី​ព្រឹក​ថ្ងៃទី​៣១​ធ្នូ​ឆ្នាំ​២០១៥​នេះ​។​
​    ​
​លោក សុវណ្ណ ប៊ុនធឿន ប្រធាន​ស្នាក់ការ​ច្រកទ្វារ​អន្តរជាតិ​ចាំ​យាម បាន​ប្រាប់ CEN
​ថា ការ​ធើ្វ​ពលកម្ម​សម្អាត​អានា​ម័​យ​រួមគ្នា​នេះ គឺ​ទី​១.​មាន​គោលបំណង​រឹតចំណង​សម្ព័ន្ធមេត្រីភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​សមត្ថកិច្ច​នៅ​មាត់ច្រក​នៃ​ប្រទេស​ទាំងពីរ​ឲ្យ​កាន់​តែមាន​ភាពជិតស្និទ្ធ និង​រឹងមាំ​ថែម​មួយកំរិត​ថែមទៀត និង​២.​គឺ​ដើម្បី​ធើ្វ​ឲ្យ​អានា​ម័​យ​បរិស្ថាន​នៅ​មាត់ច្រក បាន​ស្អាត និង​មាន​សោភ័ណ​ភាពល្អ​សំដៅ​ស្វាគមន៍​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​​ដែល​នឹង​អញ្ជើញ​មកលេង​កំសាន្ត និង​ធើ្វ​ដំណើរ​ឆ្លងកាត់ នាពេល​បុណ្យ​ឆ្លង​ឆ្នាំ​សកល​ដ៏​ខី្ល​ខាងមុខនេះ​។​
​    ​
​លោក​ប្រធាន​ស្នាក់ការ​ព្រំដែន ក៏បាន​បាន​ឲ្យ​ដឹង​បន្ថែមថា ជាគោលការណ៍​ខាង​ភាគី​ថៃ បាន​ឯកភាពគ្នា​ថា នឹងត្រូវ​រួមគ្នា​ធើ្វ​អនាម័យ​បោសសម្អាត នៅ​ច្រកព្រំដែន​ចំណុច​ស​
​នេះ ក្នុង​មួយខែ ម្តង ដូចជា ការ​រើស​សំរាម ការកាប់​ឆ្ការព្រៃ និង​ការ​កាត់​ស្មៅ ជាដើម​៕

សមត្ថកិច្ច​ច្រកព្រំដែន ចាំ​យាម និង​ហាត​លេក ប្រទេស​ថៃ រួមគ្នា​ធើ្វ​ពលកម្ម អបអរសាទរ​ថ្ងៃបុណ្យ​ឆ្លង​ឆ្នាំ​សកល​

សមត្ថកិច្ច​ច្រកព្រំដែន ចាំ​យាម និង​ហាត​លេក ប្រទេស​ថៃ រួមគ្នា​ធើ្វ​ពលកម្ម អបអរសាទរ​ថ្ងៃបុណ្យ​ឆ្លង​ឆ្នាំ​សកល​

សមត្ថកិច្ច​ច្រកព្រំដែន ចាំ​យាម និង​ហាត​លេក ប្រទេស​ថៃ រួមគ្នា​ធើ្វ​ពលកម្ម អបអរសាទរ​ថ្ងៃបុណ្យ​ឆ្លង​ឆ្នាំ​សកល​
​រូបថត​៖​សមត្ថកិច្ច​ច្រកទ្វារ​អន្តរជាតិ​ចាំ​យាម និង​ហាត​លេក ប្រទេស​ថៃ​
​ធើ្វ​ពលកម្ម​សម្អាត​អានា​ម័​យ​រួមគ្នា ចូល​រួ​អបអរសាទរ​បុណ្យ​ចូល​ឆ្លង​ឆ្នាំ​សកល ២០១៥ ឈានចូល​ឆ្នាំ​២០១៦