ចិន​អះ​អាង​ពីការ​កសាង​នាវា​ផ្ទុក​យន្ត​ហោះ​ទី​២

អ្ន​ក​​នាំ​ពាក្យ​ម្នាក់​របស់​ក្រសួង​​ការ​ពារ​ជាតិ​ចិន​អះ​អាង​កាល​ពី​ថ្ងៃ​ទី​៣១ ធ្នូ ថា ចិន​បាន​កសាង​នាវា​ផ្ទុក​យន្ត​ហោះ​ទី២​មួយ​ទៀត​។

អ្នក​នាំ​ពាក្យ​លោក YANG YUJUN ថ្លែង​ថា កសាង​ដោយ​​ចិន​ខ្លួន​ឯង​ទាំង​ស្រុង​ នាវា​ផ្ទុក​យន្ត​ហោះ​នោះ​កសាង​នៅ​កំពង់​ផែ​DALIAN ភាគ​ឦសាន​ប្រទេស។

កង​ម៉ារីន​ចិន​មាន​នាវា​ផ្ទុក​យន្ត​ហោះ​១​រួច​ហើយ​ឈ្មោះ LIAONING ដែឡ​នាវា​នេះ​យក​សំបក​ពី​កង​ទ័ព​អ៊ុយ​ក្រែន​កាល​ពី​ឆ្នាំ​១៩៩៨ ហើយ​យក​មក​រៀប​ចំ​នៅ​ក្រិច​ ។

ការ​ប្រកាស​នេះ​នាំ​ឱ្យ​បណ្តា​ប្រទេស​ជិត​ខាង​ចិន​មានការ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​ចំពោះ​ការ​វាត​ទី​របស់​ចិន​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ ៕