បុរសម្នាក់ស្លាប់ភ្លាមៗបន្ទាប់ពីក្មេងទំនើងសម្រុកវាយកាប់ចាក់លើស្ពានស៊ូបាសា

ព្រៃវែងៈ បុរសម្នាក់ស្លាប់ភ្លាមៗបន្ទាប់ពីរក្មេងទំនើងសម្រុកវាយកាប់ចាក់លើស្ពានស៊ូបាសា ឬ ស្ពានអ្នកលឿងនៅវេលាម៉ោងប្រមាណ 10 យប់ថ្ងៃទី 25/12/2015 ចំថ្ងៃបុណ្យគ្រិស្តស្មាក់ ។
មានក្មេងទំនើងបានវាយកាប់ចាក់ចុងភៅស្លាប់ភ្លាមៗលើស្ពានអ្នកលឿង ដែលបុសរងគ្រោះឈ្មោះ ឡូត អាយុ 32 ឆ្នាំ រស់នៅភូមិលេខ 7 សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ។ ពីរមានមនុស្សស្លាប់នោះ ក៍មានអ្នករងរបួសមួយចំនួនផងដែរ ។

បុរសម្នាក់ស្លាប់ភ្លាមៗបន្ទាប់ពីក្មេងទំនើងសម្រុកវាយកាប់ចាក់លើស្ពានស៊ូបាសា

បើយោងតាមការលើកឡើងរបស់លោកឧត្តមសេនីយ៍ ស្រេង ជា ស្នងការខេត្តព្រៃវែង មានប្រសាសន៍ថា មូលហេតុបណ្តាលឲ្យមនុស្សស្លាប់លើស្ពាននេះ គឺមុនពេលកើតហេតុ ក្រុមចុងភៅពីរក្រុមរស់នៅក្រុងព្រៃវែងបានទៅធ្វើចុងភៅពីរកន្លែងខាងអ្នកលឿងត្រើយកើត ក្នុងនោះមានចុងភៅមួយក្រុមបានទៅធ្វើម្ហូបអាហារឡើងគេហដ្ឋានរបស់លោក សេង សុភ័គ្រ បានបបួលគ្នាជិះរថយន្តចុងភៅដើរលេងលើស្ពានអ្នកលឿង ដោយថ្វើដំណើរពីរត្រើយខាងកើតទៅត្រើយខាងលិច វង់មួយជុំត្រឡប់មកដល់លើស្ពានវិញក៏ឈប់រថយន្តចុះនោម ។ ក្នុងពេលចុះនោមនោះមានក្មេងៗមួយក្រុមទៀតជិះម៉ូតូក៏បានឈរនោមលើស្ពានដែរ ដោយក្រុមជិះម៉ូតូសួរថា ពួកឯងមកពីរខាងណាជិះឡានមកសុទ្ធតែអត់អាវពាក់ ? បន្ទាប់មកក៏ប្រកែកគ្នាចុះឡើងៗឈានទៅដល់វាយគ្នា ហើយក្នុងពេលវាយគ្នាគាប់ជួនមានរថយន្តអ្នកដំណើរបើកបរឆ្លងកាត់ ខាងចុងភៅក៏រត់ឡើងរថយន្តបើកចេញ ហើយជនរងគ្រោះរត់ឡើងរថយន្តមិនទាន់ក៏ត្រូវក្រុមខាងជិះម៉ូតូដែលមានសម្ភារៈដូចជា ដែកឆាប ដំបង ដាវជាដើមនោះ វាយកាប់ចាក់ស្លាប់តែម្តងទៅ ។

បុរសម្នាក់ស្លាប់ភ្លាមៗបន្ទាប់ពីក្មេងទំនើងសម្រុកវាយកាប់ចាក់លើស្ពានស៊ូបាសា
លោកឧត្តមសេនីយ៍បន្តថា ជនរងគ្រោះអាចស្លាប់ដោយសារក្រុមម្ខាងចាក់នឹងដែកឆាប ព្រោះឃើញមានស្នាមចាក់ ។ បន្ទាប់ពីរហេតុការណ៍កើតឡើង សមត្ថកិច្ចខេត្តកណ្តាល និង ព្រៃវែងកំពងសហការគ្នាស្រាវជ្រាវរកជនដៃដល់នោះហើយ ។

បុរសម្នាក់ស្លាប់ភ្លាមៗបន្ទាប់ពីក្មេងទំនើងសម្រុកវាយកាប់ចាក់លើស្ពានស៊ូបាសា
បើយោងតាមអ្នកដំណើរលើកឡើងថា ពេលក្មេងៗវាយគ្នានោះមិនមានសមត្ថកិច្ចឈរជើងលើស្ពាននេះទេ ហើយពេលកើតហេតុឃើញលោកអធិការស្រុកលើកដែក មេបញ្ជាការប៉េអឹមស្រុកលើកដែក ខេត្តកណ្តាល ប៉ូលិស ប៉េអឹមខ្លះ នៅស្រុកពាមរក៍ ខេត្តព្រៃវែង (មានខ្លះស្រវឹងស្រា) ហើយពួកគាត់សន្និដ្ឋានថា មូលហេតុមិនមានសមត្ថកិច្ចខេត្តកណ្តាល និង ខេត្តព្រៃវែងឈរជើងលើស្ពានអ្នកលឿង មកពីបបួលគ្នាទៅស៊ីផឹកអស់ហើយនៅថ្ងៃបុណ្យគ្រិស្តស្មាក់នេះ ទើបធ្វើឲ្យក្មេងទំនើងវាយកាប់ចាក់លើស្ពានោះបានតាមចិត្ត ហើយក្មេងៗ វាយកាប់ចាក់គ្នានោះសមត្ថកិច្ចមិនដឹងថា ទាំងពីរក្រុមនេះមានគ្នាប៉ុន្មាននាក់នោះទេ ៕ (ប្រភព TV5)