យន្តហោះ Air India ហោះត្រលប់ ក្រោយវិញ បន្ទាប់ពី ប្រទះឃើញ សត្វកណ្តុរ នៅលើយន្តហោះ

ឥណ្ឌា៖ យន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា “Air India” មួយគ្រឿង ដែលហោះឆ្ពោះ ទៅកាន់ទីក្រុង London នៃចក្រភពអង់គ្លេស បានហោះត្រលប់ក្រោយវិញ បន្ទាប់ពីប្រទះឃើញ សត្វកណ្តុរមួយក្បាល នៅលើយន្តហោះ។ នេះបើផ្អែកតាមសម្តី របស់អ្នកដំណើរ។

យន្តហោះ Air India ហោះត្រលប់ ក្រោយវិញ បន្ទាប់ពី ប្រទះឃើញ សត្វកណ្តុរ នៅលើយន្តហោះ

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា យន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា ដែលហោះត្រលប់ក្រោយវិញនោះ គឺស្ថិតក្នុងជើងហោះហើរ Flight AI 131 ដែលបានចេញដំណើរ ពីទីក្រុង Mumbai ប្រទេសឥណ្ឌា ឆ្ពោះទៅកាន់ ទៅក្រុង London នៃចក្រភពអង់គ្លេស ក្រោយពីប្រទះឃើញ សត្វកណ្តុរ មួយក្បាល នៅលើយន្តហោះ កាលពីថ្ងៃពុធ ទី៣០ ខែធ្នូ ឆ្នាំ២០១៥ ម្សិលមិញនេះ។

បើតាមសម្តីបុគ្គលិក នៅលើយន្តហោះ បានប្រាប់ឲ្យដឹងថា យន្តហោះ បានហោះត្រលប់ក្រោយវិញ ខណៈកំពុងស្ថិត នៅពីលើប្រទេសអ៊ីរ៉ាក់។ ជាមួយគ្នានេះដែរ យន្តហោះជំនួស ក៏បានរៀបចំ ផងដែរ សម្រាប់អ្នកដំណើរ ទាំងអស់ ដើម្បីបន្តដំណើរ ទៅកាន់គោលដៅ។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យ របស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា បានឲ្យដឹងថា «វត្តមាន របស់សត្វកណ្តុរ នៅលើយន្តហោះ គឺមិនមានឡើយ ប៉ុន្តែការសម្រេចចិត្ត ហោះត្រឡប់ក្រោយវិញនេះ គឺដើម្បីសុវត្ថិភាព អ្នកដំណើរ ទាំងអស់ តែប៉ុណ្ណោះ»។

គួរបញ្ជាក់ផងដែរថា សត្វកណ្តុរ មានសមត្ថភាព អាចបង្កគ្រោះថ្នាក់ ដល់ផ្នែកមេកានិច របស់យន្តហោះបាន ដោយការកកេរខ្សែភ្លើង ជាដើម៕

យន្តហោះ Air India ហោះត្រលប់ ក្រោយវិញ បន្ទាប់ពី ប្រទះឃើញ សត្វកណ្តុរ នៅលើយន្តហោះ

ប្រភព ៖

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត