Bosco Wong ត្រៀម​បរិច្ចាគ​ប្រាក់​ទាំងអស់​ដែល​បាន​ពី​បុណ្យសព​ឪពុក

​បន្ទាប់ពី​ឪពុក​ជាទី​ស្រឡាញ់​បាន​លាចាក​លោក​ដោយសារតែ​ជំងឺមហារីក​កាលពីពេល​ថ្មីៗ​នេះ តារា​សម្តែង​រូប​សង្ហា Bosco Wong បានសម្រេច​ចិត្តនឹង​បរិច្ចាគ​ប្រាក់​ដែល​បានមកពី​ការចូល​បុណ្យសព​របស់​ឪពុក​ផ្តល់​ជា​ជំនួយ​ដល់​ជនរងគ្រោះ​ដោយ​ជំងឺមហារីក​ទាំងអស់ ។​

Bosco Wong ត្រៀម​បរិច្ចាគ​ប្រាក់​ទាំងអស់​ដែល​បាន​ពី​បុណ្យសព​ឪពុក

​ក្នុង​ពិធី​បុណ្យសព​របស់​ឪពុក​លោក គឺ​ធ្វើ​ទៅតាម​ទំនៀមទម្លាប់​បែប​ព្រះពុទ្ធសាសនា ហើយ​ការបូជា​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៥ ។ គេ​បានឃើញ​លោក​នៅក្នុង​ពិធី​បុណ្យសព​កាលពី​ម៉ោង ៣ ថ្ងៃត្រង់​នៅ​ថ្ងៃទី ៣០ ជាមួយនឹង​សម្លៀកបំពាក់​កាន់ទុក្ខ​ពណ៌​ខ្មៅ​សុទ្ធ ហើយ​ទឹកមុខ​លោក​ឃើញថា មាន​អារម្មណ៍​សោកស្តាយ និង ពិបាកចិត្ត​ខ្លាំងណាស់ ។​

Bosco Wong ត្រៀម​បរិច្ចាគ​ប្រាក់​ទាំងអស់​ដែល​បាន​ពី​បុណ្យសព​ឪពុក

លោក​នឹង​បញ្ឈប់​ការងារ​សិល្បៈ​មួយរយៈ​សិន បន្ទាប់ពី​បុណ្យសព​ឪពុក​លោក តែ​លោក​នឹង​ត្រឡប់មកវិញ ដើម្បី​ថត​រឿង​ភាគ​ថ្មី​នៅ​ពាក់កណ្តាល​ខែមករា​ខាងមុខ ៕
​ថា​វរិ​ទ្ធ​ (​ប្រភព ៖ អាស៊ាន​ផ​ប​ញ៉ូ​)

Bosco Wong ត្រៀម​បរិច្ចាគ​ប្រាក់​ទាំងអស់​ដែល​បាន​ពី​បុណ្យសព​ឪពុក

Bosco Wong ត្រៀម​បរិច្ចាគ​ប្រាក់​ទាំងអស់​ដែល​បាន​ពី​បុណ្យសព​ឪពុក