លេចឭ ថាក្លិប បិសាចក្រហម នឹងនាំយកកីឡាករ James Rodriguez របស់ Real Madrid

អេស្ប៉ាញ៖ យោងតាមប្រភពព័ត៌មានពីគេហទំព័រ Fichajes របស់អេស្ប៉ាញ បានចុះផ្សាយឲ្យដឹងថា ក្លិបបិសាចក្រហម Manchester United  នឹងដាក់កញ្ចប់ថវិកាចំនួន ៥៩លានផោន ប្រហែល ៨៧លានដុល្លារអាម៉េរិក  ដើម្បីនាំយកកីឡាករសញ្ជាតិកូឡ៊ុប៊ី James Rodriguez មកកាន់ទឹកដី Old Traford ។

កីឡាករ James Rodriguez បច្ចុប្បន្ននេះលេងឲ្យក្លិប អធិរាជស Real Madrid  ដោយ១៨ ប្រកួត រកគ្រាប់បាល់បាន ១៧គ្រាប់  ។
កន្លងទៅ ក្លិបបិសាចក្រហម Manchester United  បានធ្វើការចរចារ និងល្បួងកីឡាកររូបនេះឲ្យមកលេងលើទឹកដីអង់គ្លេស ក៏ប៉ុន្តែ ការល្បួងរបស់ក្លិបបិសាចក្រហម គ្មានប្រសិទ្ធភាព ដោយអតីតកីឡាករ ក្លិប Monaco បានសម្រេចចិត្តលេងនៅក្នុងប្រទេសអេស្ប៉ាញ ។

សម្រាប់ព័ត៌មានខាងលើនេះ ជាព័ត៌មានចចាមអារាមចុងក្រោយហើយ ខណៈដែលក្លិបបិសាចក្រហម មិនទាន់ចេញព័ត៌មានច្បាស់ការនៅឡើយ៕

លេចឭ ថាក្លិប បិសាចក្រហម នឹងនាំយកកីឡាករ James Rodriguez របស់ Real Madrid