កម្ពុជា ត្រៀម​ខោ​ន​ដោ​ន ឆ្លង​ឆ្នាំ​ចាស់ ចូលឆ្នាំថ្មី ឆ្នាំ​២០១៦

ភ្នំពេញ: ​ពលរដ្ឋ​កម្ពុជា​កាន់តែ​ច្រើនឡើងៗ ពិសេស​ក្រុម​អ្នកមាន​ធនធាន​ទ្រព្យសម្បត្តិ បាន​ត្រៀមខ្លួន​រួចរាល់​ហើយ ក្នុងការ​រៀបចំ​ពិធី​ឆ្លង​ឆ្នាំ​ចាស់ ចូលឆ្នាំថ្មី ឆ្នាំ​២០១៦ ឬ​ភាសា​សម័យ​ទំនើប គេ​ហៅថា "​ខោ​ន​ដោ​ន​" ( Count Down )​។ ពិធី​ជួបជុំ ត្រូវបាន​ធ្វើឡើង តាម​គេហដ្ឋាន​អ្នកមាន​ធនធាន ហើយ​ខ្លះទៀត បានធ្វើ​នៅតាម​សណ្ឋាគារ​ធំៗ​លំដាប់​ផ្កាយ​ប្រាំ ដូចជា សណ្ឋាគារ​ភ្នំពេញ កាំបូឌីយ៉ាណា ឬក៏​សណ្ឋាគារ ណាហ្គា ជាដើម ដោយ​ជួបជុំ​ញ៉ាំ​អាហារ រាំលេង​សប្បាយ​។​

​ក្រៅពីនោះ ក៏មាន​ពិធី​ជួបជុំ ប្រគំ​តន្ត្រី តាំង​ពិ​ព័រ​ណ៌ ដើម្បី​សាទរ ខោ​ន​ដោ​ន ពិធី​ឆ្លង​ឆ្នាំ​ចាស់ ចូលឆ្នាំថ្មី ឆ្នាំ​២០១៦ នៅ​ទីសាធារណៈ​មួយចំនួន នៅ​ភ្នំពេញ នៅ​ទី​រួម​ខេត្តសៀមរាប អង្គរវត្ត និង​នៅ​ឆ្នេរសមុទ្រ ខេត្ត​ព្រះសីហនុ​។​ល​។ និង​។​ល​។​

​ស្ថានីយទូរទស្សន៍​ក្នុងស្រុក​គ្រប់​ប៉ុស្តិ៍ បានរៀបចំ​ផ្សាយ​ផ្ទាល់​ពី​ព្រឹត្តិការណ៍ Count Down ឆ្លង​ឆ្នាំ​ចាស់ ចូលឆ្នាំថ្មី ឆ្នាំ​សកល ឆ្នាំ​២០១៦ នៅ​ម៉ោង ១២ កណ្តាល​អា​ធ្រា​ត្រ ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៥​នេះ​៕​