គូស្នេហ៍​តារា​កូរ៉េ​ល្បីៗ ១១ គូ​បានប្រកាស​ចែកផ្លូវ​គ្នា​ក្នុង​ឆ្នាំ ២០១៥ នេះ​

១. សមាជិក​ក្រុម EXO លោក Baekhyun និង Taeyeon ក្នុង​ក្រុម Girls’ Generation
​សម្រាប់​ឆ្នាំ ២០១៥ នេះ​គឺជា​ឆ្នាំ​មួយ​ដែល​គូស្នេហ៍​របស់​តារា​ក្នុង​ដួងចិត្ត​របស់​យើង​ទាំងពីរ គឺ​លោក Baekhyun ក្នុង​ក្រុម EXO និង ស្រី​ស្អាត​ក្នុង​ក្រុម​ចម្រៀង K-pop នារី ដ៏​ធំ​របស់​កូរ៉េខាងត្បូង នាង Taeyeon ចែកផ្លូវ​គ្នា​ដើរ​បន្ទាប់ពី​បាន​សាង​ស្នេហា​ជាមួយគ្នា​បាន​រយៈពេល​មិន​ដល់ ១ ឆ្នាំ​ផង ។

គូស្នេហ៍​តារា​កូរ៉េ​ល្បីៗ ១១ គូ​បានប្រកាស​ចែកផ្លូវ​គ្នា​ក្នុង​ឆ្នាំ ២០១៥ នេះ​

២. តារា​រ៉េ​ប Crucial Star និង តារា​សម្តែង Heize
​ទីបំផុត​ចំណង​ស្នេហ៍​លួចលាក់​របស់​តារា​រ៉េ​ប Crucial Star និង អតីត​មិត្តស្រី ដែលជា​តារា​សម្តែង​នាង Heize បាន​ចែកផ្លូវ​គ្នា​នៅក្នុង​ឆ្នាំ ២០១៥ ដោយ​ក្នុង​ហេតុផល​រវល់​ក្នុង​ការងារ​រៀងៗ​ខ្លួន ។​

គូស្នេហ៍​តារា​កូរ៉េ​ល្បីៗ ១១ គូ​បានប្រកាស​ចែកផ្លូវ​គ្នា​ក្នុង​ឆ្នាំ ២០១៥ នេះ​

៣. តារាចម្រៀង​ទោល លោក Lee Seung Gi និង YoonA ក្នុង​ក្រុម Girls’ Generationតារាចម្រៀង និង សម្តែង​ក្នុង​ផលិក​កម្ម Hook Entertainment វ័យ ២៨ ឆ្នាំ លោក Lee Seung Gi ​និង មិត្តស្រី​ដែលជា​តារាចម្រៀង​ក្រុម Girls’ Generation នាង YoonA បាន​បែកបាក់​ដោយសារតែ​​រវល់​ក្នុង​ការងារ​រៀងខ្លួន ហើយ​ស្នេហារ​ដែល​បែកបាក់​នេះដែរ​បាន​សាង​ឡើង​បាន​រយៈពេល ១ ឆ្នាំ ៩ ខែ បើ​គិត​មកដល់​ពេល​ចែកផ្លូវ​គ្នា​នេះ ។

គូស្នេហ៍​តារា​កូរ៉េ​ល្បីៗ ១១ គូ​បានប្រកាស​ចែកផ្លូវ​គ្នា​ក្នុង​ឆ្នាំ ២០១៥ នេះ​

៤.​តារា​សមត្ថភាព​ចម្រុះ​លោក Lee Hee Joon និង តារា​ស្រី​ល្បីឈ្មោះ Kim Ok Bin
​តារា​សម្តែង​ប្រុស លោក Lee Hee Joon និង តារា​សម្តែង​ស្រី​ដ៏​ល្បី​វ័យ ២៨ ឆ្នាំ នាង Kim Ok Bin បាន​ចែកផ្លូវ​គ្នា​បន្ទាប់ពី​បាន​សាង​ចំណងស្នេហា​ជាមួយគ្នា​បាន​រយៈពេល​ខ្លី​ត្រឹមតែ ៦ ខែ​ប៉ុណ្ណោះ ។ ចំពោះ​ចំណង​ស្នេហ៍​ដែល​ឈាម​ដល់​ការចែក​ផ្លូវ​គ្នា​នេះ​គឺ​នៅក្នុង​ហេតុផល​មិន​ចុះសម្រុង​គ្នា ។

គូស្នេហ៍​តារា​កូរ៉េ​ល្បីៗ ១១ គូ​បានប្រកាស​ចែកផ្លូវ​គ្នា​ក្នុង​ឆ្នាំ ២០១៥ នេះ​

៥. តារាចម្រៀង លោក Kim Yong Joon និង តារាចម្រៀង នាង Hwang Jung Eum
​ទីបំផុត​ចំណង​ស្នេហ៍ ៩ ឆ្នាំ រវាង​តារាចម្រៀង​ទោល​លោក Kim Yong Joon ជាមួយ​តារា​សម្តែង និង​ចម្រៀង​ល្បីឈ្មោះ​ប្រចាំ​ផលិតកម្ម C-Jes Entertainment នាង Hwang Jung Eum បាន​ឈានដល់​ការចែក​ផ្លូវ​គ្នា​ក្រោម​ហេតុផល​រវល់​ខ្លាំងពេក​មិនមាន​ពេលវេលា​គ្រប់គ្រាន់​ផ្តល់​ឲ្យ​គ្នា​ទៅវិញទៅមក ។​

គូស្នេហ៍​តារា​កូរ៉េ​ល្បីៗ ១១ គូ​បានប្រកាស​ចែកផ្លូវ​គ្នា​ក្នុង​ឆ្នាំ ២០១៥ នេះ​

៦. លោក Oh Seung Hwan និង សមាជិក​ក្រុម Girls’ Generation នាង Yuri
​ចំណងស្នេហា​របស់​កីឡាករ​ជម្រើសជាតិ​វាយ​កូន​បាល់​លោក Oh Seung Hwan និង ស្រី​ស្អាត Yuri ក្នុង​ក្រុម Girls’ Generation បាន​បាក់បែក​ក្រោយពី​បាន​ចាប់ដៃគ្នា​អស់​រយៈពេល ៦ ខែ​រួចមក ដោយសារតែ​មានរឿង​ជាច្រើន​ដែល​ពួកគេ​ត្រូវ​សម្រេចចិត្ត​ផ្អាក​ទំនាក់ទំនង​គ្នា ដើម្បី​ទុកពេល​ខ្លះ​សម្រាប់​ដោះស្រាយ​បញ្ហា ។​

គូស្នេហ៍​តារា​កូរ៉េ​ល្បីៗ ១១ គូ​បានប្រកាស​ចែកផ្លូវ​គ្នា​ក្នុង​ឆ្នាំ ២០១៥ នេះ​

៧. កីឡាករ​បាល់បោះ Kim Sun Hyung និង តារាចម្រៀង Jinah
​កីឡាករ​បាល់បោះ​វ័យក្មេង​អាយុ ២៧ ឆ្នាំ លោក Kim Sun Hyung និង តារាចម្រៀង​ស្រី​សាច់​សខ្ចី​ក្នុង​ក្រុម​ចម្រៀង​ពន្លក​ថ្មី She’z នាង Jinah បាន​ចែកផ្លូវ​គ្នា​ក្រោយពី​មាន​ទំនាក់ទំនង​ស្នេហា​បាន​រយៈពេល​ជិត ២ ឆ្នាំ រួចមក ដោយ​ក្នុង​ហេតុផល​ថា ពួកគេ​ទាំងពី​នាក់​មាន​រូបសម្បត្តិ​មិន​ស័​ក្កិ​សម​ជាមួយគ្នា ។​

គូស្នេហ៍​តារា​កូរ៉េ​ល្បីៗ ១១ គូ​បានប្រកាស​ចែកផ្លូវ​គ្នា​ក្នុង​ឆ្នាំ ២០១៥ នេះ​

៨. តារា​សម្តែង​ល្បី Jung Eun Woo និង តារា​ម៉ូ​ដែល Park Han Byul
​តារា​សម្តែង​ប្រុស លោក Jung Eun Woo ជាមួយ​តារា​ម៉ូ​ដែល និង សម្តែង​ដ៏​ល្បី Park Han Byul បានប្រកាស​ចែកផ្លូវ​គ្នា ក្រោយពី​បាន​សាង​ស្នេហា​បាន​រយៈពេល ៧ ខែ ដោយ​អ្នក​ទាំងពីរ​បានលើកឡើង​ថា រវល់​នឹង​ការងារ​ខ្លាំង​រៀងៗ​ខ្លួន ។

គូស្នេហ៍​តារា​កូរ៉េ​ល្បីៗ ១១ គូ​បានប្រកាស​ចែកផ្លូវ​គ្នា​ក្នុង​ឆ្នាំ ២០១៥ នេះ​

៩. សមាជិក​ក្រុម 2PM លោក Nichkhun និង Tiffany ក្រុម Girls’ Generation
​គូស្នេហ៍​ស្រី​ស្រស់​ប្រុស​ស្អាត​ដ៏​ល្បី​ក្នុង​ពិភព K-pop រវាង​តារាចម្រៀង​កូនកាត់ ថៃ​-​អាមេរិក ក្នុង​ក្រុម 2PM លោក Nichkhun និង Tiffany ក្រុម Girls’ Generation បាន​កាន់​ដៃ​គ្នា​មកដល់​ផ្លូវបំបែក​មួយ​បន្ទាប់ពី​អ្នក​ទាំងពីរ​សាង​ស្នេហា​បាន​រយៈពេល ១ ឆ្នាំ ៧ ខែ ដោយ​មូលហេតុ​រវល់​នឹង​ការងារ​រៀងៗ​ខ្លួន ។

គូស្នេហ៍​តារា​កូរ៉េ​ល្បីៗ ១១ គូ​បានប្រកាស​ចែកផ្លូវ​គ្នា​ក្នុង​ឆ្នាំ ២០១៥ នេះ​

១០. តារា​សម្តែង​ស្រី​ល្បីឈ្មោះ Bae Doo Na និង តារា​សម្តែង​អង់គ្លេស Jim Sturgess ​គូស្នេហ៍​ឆ្លង​ទ្វីប​រវាង​តារា​សម្តែង​ស្រី​ដ៏​ល្បីល្បាញ Bae Doo Na ជាមួយ​មិត្ត​ប្រុស​ដែលជា​តារា​សម្តែង​ជនជាតិ​អង់គ្លេស លោក Jim Sturgess បានប្រកាស​ចែកផ្លូវ​គ្នា​ទាំង​មិនដឹង​មូលហេតុ ក្រោយពី​ចំណងស្នេហា​មួយ​នេះ​ចាប់ផ្តើមបាន​រយៈពេល​ជិត ១ ឆ្នាំ ។

គូស្នេហ៍​តារា​កូរ៉េ​ល្បីៗ ១១ គូ​បានប្រកាស​ចែកផ្លូវ​គ្នា​ក្នុង​ឆ្នាំ ២០១៥ នេះ​

១១. ប្រធាន​ក្រុម Big Bang លោក G-Dragon និង កំពូល​តារា​ម៉ូ​ដែល Mizuhara Kiko ​តារាចម្រៀង និង ជា​ប្រធាន​ក្រុម Big Bang លោក G-Dragon ជាមួយ​មិត្តស្រី ដែលជា​តារា​សម្តែង និង​ម៉ូ​ដែល​ដ៏​ល្បីល្បាញ​កូនកាត់ អាមេរិក​-​ជប៉ុន នាង Mizuhara Kiko បាន​ចែកផ្លូវ​គ្នា​ដើរ​បន្ទាប់ពី​បាន​សាង​ស្នេហា​ជាមួយគ្នា​អស់​រយៈពេល​ជាង ៤ ឆ្នាំ ដោយហេតុ​ផល​ថា រវល់​នឹង​ការងារ​រៀងៗ​ខ្លួន ៕ (​ប្រភព អ​ល​ខេ​ប៉ប​) កុសល​

គូស្នេហ៍​តារា​កូរ៉េ​ល្បីៗ ១១ គូ​បានប្រកាស​ចែកផ្លូវ​គ្នា​ក្នុង​ឆ្នាំ ២០១៥ នេះ​