សារព័​ត៌មានថ្មីៗ​រាយកា​រណ៍ពី​ការអប​អរ​សាទរ​ឆ្នាំ​២០១៦​ពីខេត្ត​សៀមរាប និង​ខេត្តព្រះ​សីហនុ

អ្នក​យកព័ត៌មាន​ថ្មីៗ លោក រ៉ឹម ភារី និង​លោក រំដួល​ ចិត្រាអាជ្ញាធរ ក៏​ដូចជាព​លរដ្ឋនៅ​ខេត្ត​សៀមរា​ប និងខេត្តព្រះសីហនុ រួមទាំង​បណ្តាខេត្ត​ដទៃទៀតកំពុងមាន​ការមមាញឹក​យ៉ាងខ្លាំងក្នុងការត្រៀម​ខ្លួនអបអរឆ្នាំសកល​ឆ្នាំ​២០១៦ នារាត្រីនេះ។ ពី​រាជ​ធានីភ្នំពេញកញ្ញា​ ខន ចំប៉ា បាន​ភ្ជាប់ទូរសព្ទ​ទៅ​កាន់​សហការី​សារព័ត៌មានថ្មីៗ លោក រំដួល ចិត្រា នៅ​ខេត្តសៀមរាប និង​លោក រ៉ឹម ភារី នៅ​ខេត្តព្រះសីហនុ ដើម្បីរាយការណ៍ពីទិដ្ឋភាព​ត្រៀម​រៀបចំ​ស្វាគមន៍​ឆ្នាំថ្មីនារាត្រីនេះ។

នារាត្រីនេះ ផងដែរ លោក រឿន ភារុន និងលោក សេង គឹមតាឡា ត្រៀម​ធ្វើ​សេចក្តីរាយការណ៍​ស្តីពីទិដ្ឋភាពនានានៅ​ក្នុងរាជ​ធានីភ្នំពេញ ខណៈលោក តន ចាន់រិទ្ធារ៉ា នឹង​ស្វែងរកព័ត៌មាន​ស្តីពី​ការអបអរសាទរ​ឆ្នាំសកលនេះ ពីខេត្តកំពង់ស្ពឺ។

សូម​ស្តាប់ការ​សាកសួររបស់កញ្ញា ខន ចំប៉ា ទៅ​កាន់ រ៉ឹម ភារី ដែល​រាយការណ៍ពី​ខេត្តព្រះសីហនុ

សូម​ស្តាប់ការ​សាកសួររបស់កញ្ញា ខន ចំប៉ា ទៅ​កាន់ រំដួល ចិត្រា ដែល​រាយការណ៍ពី​ខេត្តសៀមរាប