ស្នងការ ខេត្តពោធិ៍សាត់ បើកកិច្ចប្រជុំបន្ទាន់ ដើម្បីចុះអនុវត្ត ច្បាប់ចរាចរណ៍ថ្មី

ពោធិ៍សាត់៖ នៅរសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥នេះ លោកឧត្តមសេនីយ៍ទោ សារុន ចាន់ធីស្នងការនគរបាលខេត្តពោធិ៍សាត់ បានប្រជុំជាបន្ទាន់មួយ ដើម្បីពង្រឹងដល់កងកម្លាំនគរបាលជំនាញ ជាពិសេសកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក ទូទាំងខេត្តពោធិ៍សាត់។

ការបើកកិច្ចប្រជុំនេះ ដើម្បីត្រៀមចុះអនុវត្តន៍ ច្បាប់ចរាចរណ៍ផ្លូវគោថ្មី ចាប់ផ្តើមពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦ស្អែកនេះតទៅ។

លោកស្នងការនគរបាលខេត្ត បានមានប្រសាសន៍ណែនាំ និងផ្តាំផ្ញើដដល់មន្ត្រីនគរបាលទាំងអស់ ដែលត្រៀមចុះទៅអនុវត្តន៍ច្បាប់ចរាចរណ៍ថ្មី ចំនួន៩គោលដៅទូទាំងខេត្ត នៅព្រឹកស្អែក។ លោកក៏បានស្នើមន្ត្រីនគរបាល អនុវត្តន៍ច្បាប់ទាំងអស់ត្រូវធ្វើជាគំរូគេ៕