លាហើយ​ឆ្នាំ២០១៥ ឆ្នាំដ៏​សោកសង្រេង

ថ្ងៃ​នេះ​ ជា​ថ្ងៃ​ចុង​ក្រោយ​ នៃ​ឆ្នាំ​២០១៥​ហើយ។ ​ក្នុង​រយៈពេល​មួយ​ឆ្នាំ​កន្លង​មក​នេះ ​មាន​រឿងរ៉ាវ​ជា​ច្រើន​ បាន​កើត​ឡើង​ពាសពេញ​ពិភពលោក ​ទាំង​ល្អ​ទាំង​អាក្រក់។ ក៏​ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ ​ ២០១៥ ​ត្រូវ​គេ​គិត​ជា​ទូទៅ ​ថា​ជា​ឆ្នាំ​ដ៏​សោក​សង្រេង ​សម្រាប់​ពិភពលោក ​ នោះ​គឺ​ទាក់ទិន​ទៅ​នឹង​ វិនាសកម្ម​សង្រ្គាម​ នៅ​ស៊ីរី​ និង​នៅ​អ៊ីរ៉ាក់ ​គ្រោះ​ធម្មជាតិ​ធ្ងន់ធ្ងរ ​ ព្រម​ទាំង​អំពើ​ភេរវកម្ម ​ដ៏​សាហាវ​យង់ឃ្នង​ជាដើម។