កាដូ​ឆ្នាំ​ថ្មី កែវ រំចង់ ឈ្នះ​ជើង​ខ្លាំង​ថៃ​ Iquezang នៅ Thai Fight

កាដូ​ឆ្នាំ​ថ្មី កែវ រំចង់ ឈ្នះ​ជើង​ខ្លាំង​ថៃ​ Iquezang នៅ Thai Fight

អ្នក​ប្រដាល់​ចិត្ត​សឿងកម្ពុជា​​ កែវ រំចង់​ បានយក​ឈ្នះ​ជើង​ខ្លាំង​ថៃ  Iquezang ដោយ​ពិន្ទុ​​ក្នុង​ព្រឹត្តិការណ៍​ Thai Fight​ ​ដើម្បីជា​កាដូ​​ឆ្នាំ​ថ្មី​ ឆ្នាំ​សាកល​២០១៦ និង​ក្លាយ​ជា​កីឡាករ​កម្ពុជា​ទី​១​ដែល​ឈ្នះ​កីឡាករ​ថៃ​នៅ​ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ។ ការ​ប្រកួត​នៅ​ទឹក​ទី​១ កីឡាករ​ទាំង​ពីរ​បាន​ព្យាយាម​ទាត់​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​​ខ្លាំង​ទាំង​ផ្នែក​លើ និង​ខាង​ក្រោម។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​​បំផុត​នោះ កីឡាករ​ថៃ Iquezang បាន​ធាក់​លើ​ដង​ខ្លួន​កែវ រំចង់នៅ​ពេល​លោក​អាជ្ញា​កណ្តាល​ចាប់ញែក តែ​កែវ រំចង់  ក៏​បាន​ទាត់​សង​វិញ​ដែរ ទាំង​អាជ្ញា​កណ្តាល​មិន​ទាន់​ឲ្យ​ប្រកួត។ ចូល​ទឹក​ទី​២ កែវ រំចង់​នៅ​តែ​ព្យាយាម​ដើរ​សម្រុក​ចូល​វាយ​យ៉ាង​ក្លាហាន និង​វាយ​កណ្តាប់​ដៃ ព្រម​ទាំង​ទាត់​ជើង​ក្រោម​ជា​ញឹក​ញាប់។ អ្វី​ដែល​​គួរឲ្យកត់​សំគាល់​នោះ នៅ​ទឹក​ទី​៣ កែវ រំចង់​បាន​វាយ​កណ្តាប់​ដៃ​ចំគោល​ដៅ និង​វាយ​កែង​ឲ្យកីឡាករ​ថៃ​ម្នាក់​នេះ​បែក​ឈាម។ ទី​បំផុត កែវ រំចង់ សង​សឹក​បាន​សម្រេច​ហើយ មុន​ឆ្លង​ចូល​ឆ្នាំ​ថ្មី៕

 

កាដូ​ឆ្នាំ​ថ្មី កែវ រំចង់ ឈ្នះ​ជើង​ខ្លាំង​ថៃ​ Iquezang នៅ Thai Fight

 

 

អត្ថបទ៖ ជាន ចាន់រ៉ា​