កំពូលតារាចម្រៀង ព្រាប សុវត្ថិ អ្នកគាំទ្រសរសើរ ថាមិនចេះឆ្មើងឆ្មៃ

ភ្នំពេញៈ តារាចម្រៀងប្រុសដែលចូលប្រឡូក ក្នុងវិស័យសិល្បៈ ប្រមាណជាង១០ឆ្នាំ និងមានឈ្មោះបោះសំឡេង ល្បីឈរនៅលំដាប់កំពូល ប្រចាំផលិតកម្មហង្សមាស លោក ព្រាប សុវត្ថិ ត្រូវបានអ្នកគាំទ្ររបស់លោក សរសើរមិនដាច់ពីមាត់ទៅលើ អត្តចរិករឹកពាររបស់លោកថា ចេះឱនលំទោនមិនឆ្មើងឆ្មៃ ដាក់អ្នកគាំទ្រ ឫក៏ប្រកាន់ខ្លួនថា ជាតារាល្បីខុសពី អ្នកសិល្បៈផ្សេង។

តារាចម្រៀងចាស់វស្សា លោក ព្រាប សុវត្ថិ ថ្មីៗនេះត្រូវបានអ្នកលេងបណ្តាញ ទំនាក់ទំនងសង្គម Facebook បាននាំគ្នារំលេចសារ កោតសរសើរពីអត្តចរិកស្រលាញ់ គាំទ្រលោក ព្រោះថាតារាចម្រៀងរូបនេះ ក្រៅពីមានទឹកដមសំនៀងពិរោះ អាចបំពេរអារម្មណ៍ទស្សនិកជន ឲ្យអន្លង់អន្លោចហើយ លោកក៏មានរូបរាងស្រស់សង្ហារ និងអត្តចរិកសុភាពរាបសារ សមជាកំពូលតារាចម្រៀងលេចធ្លោ និងទទួលបានការគាំទ្រច្រើនជាងគេ ប្រចាំប្រទេសមែន។

លោក ព្រាប សុវត្ថិ ត្រូវបានមជ្ឈដ្ឋានមហាជន ធ្វើការកោតសរសើរលើលោក ថាជាតារាចម្រៀងមួយរូប ដែលមានការទទួលខុសត្រូវខ្ពស់មិនឆ្មើងឆ្មៃ ជាមួយអ្នកគាំទ្រ ចូលរួមរាល់សកម្មភាព និងសន្តានចិត្តមនុស្សធម៌ ហើយជារឿយៗលោកតែងតែ បង្ហាញវត្តមានរកមូលនិធិ នៅក្រៅប្រទេស ជួយដល់កុមារកំព្រា ជនពិការនិង អ្នកជួបការខ្វះខាតមួយចំនួនទៀត ដែលត្រូវការជំនួយ ដោយលោកមិនដែលប្រកាន់ ឫគិតពីផលប្រយោជន៍ផ្ទាល់ខ្លួនទេ ។

ដោយសារតែតារាចម្រៀងរូបនេះ មានអត្តចរិកបែបនេះ ហើយទើបធ្វើឲ្យលោក អាចរក្សាប្រជាប្រិយភាពនិងកេរ្តិ៍ឈ្មោះបានល្បីរយៈពេលច្រើនឆ្នាំមកនេះ ហើយនៅក្នុងនោះទស្សនិកជន ក៏ចង់ឲ្យអ្នកសិល្បៈដទៃទៀត យកគំរូអត្តចរិកភាព រួសរាយរាក់ទាក់ ការឱនលំទោនរបស់លោក មកធ្វើជាគំរូដើម្បីជ្រោង យកភាពល្បីល្បាញដាក់ខ្លួនផងដែរ ៕