កំពូល​ តារាចម្រៀង PSY បង្ហោះរូបភាព កាលនៅតូច អបអរថ្ងៃ ខួបកំណើតខ្លួនឯង

កូរ៉េ៖ ក្នុងថ្ងៃខួបកំណើតគម្រប់ អាយុ៣៨ឆ្នាំ កំពូលតារាចម្រៀង PSY បានបង្ហោះរូបភាពកូនក្មេងមួយសន្លឹក ជារូបរបស់ខ្លួន កាលនៅពីតូច ដើម្បីអរគុណដល់ អ្នកគាំទ្រដែលជូនពរខ្លួន ។

ព័ត៌មានពីកាសែតកូរ៉េ Allkpop បានឲ្យដឹងនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១នេះថា កំពូលតារាចម្រៀងដែល កំពុងអង្រួនអារម្មណ៍ អ្នកគាំទ្រតាមរយៈបទ “Daddy”  PSY ដែលមានឈ្មោះពិតPark Jae-sang ក្នុងថ្ងៃខួបកំណើត ៣០ធ្នូ បានបង្ហោះរូបភាព គួឲ្យស្រលាញ់របស់ខ្លួនមួយសន្លឹក កាលមានអាយុប្រហែលមួយឆ្នាំ ជាមួយពាក្យថ្លែងអំណរគុណ ដល់អ្នកគាំទ្រដែលជូនពរខ្លួន ថ្ងៃខួបកំណើត។

ក្នុងរូបភាពស្លៀក ខោវែងលើកផុតបាំងជិតដៃ ផងនោះ PSY ត្រូវអ្នកគាំទ្រជាច្រើនចូល Comment ថា “មុខអ្នកដូចឥឡូវខ្លាំងណាស់” ថែមទាំងពាក្យជូនពរជាច្រើនលើសលុប៕

កំពូល​ តារាចម្រៀង PSY បង្ហោះរូបភាព កាលនៅតូច អបអរថ្ងៃ ខួបកំណើតខ្លួនឯង