ភិន សុដាលីស តាម ប៉ែន ចំរ៉ុង ស្អិតដូចស្ករតាំងម៉ែ

ភ្នំពេញ៖ គូស្នេហ៍វ័យក្មេងស្របាលគ្នា ដែលជាតារាសម្តែងប្រុសស្រី លោក ប៉ែន ចំរ៉ុង និង អ្នកនាង ភិន សុដាលីស ក្រោយពីបានយកចុះអេតាស៊ីវិល រស់នៅជាមួយគ្នាក្នុងនាម ជាស្វាមីភរិយាត្រឹមត្រូវតាមច្បាប់ មកមហាជនសង្កេតឃើញថា ស្វាមីភរិយាថ្មោងថ្មីមួយគូនេះ តែងតែបណ្តើរគ្នាទៅ គ្រប់ទីកន្លែងបង្ហាញភាពផ្អែមល្ហែម ជាមួយគ្នាប្រៀបដូចជាលលកញីឈ្មោល ។

ក្រោយពីចំណងស្នេហារបស់ពួកគេ បានទទួលជោគជ័យ អាចយកឈ្នះចិត្តឪពុកខាងស្រីគឺ លោក អ៊ិន សុភិន រួចមកគេឃើញគូស្នេហ៍ លោក ចំរ៉ុង និង ដាលីស បានបញ្ចេញភាពស្និទ្ធស្នាលផ្អែមល្ហែម ជាមួយគ្នានៅលើ Facebook មិនដែលដាច់ទេ ។

បើតាមប្រភពពីអ្នក ដែលស្គាល់គូស្នេហ៍មួយគូនេះ បានបង្ហើបប្រាប់ Looking TODAY ឲ្យដឹងថា ស្វាមីភរិយាវ័យក្មេងមួយគូនេះបណ្តើរគ្នា ទៅក្រុមកម្មវិធីទាំងនៅក្នុងសិល្បៈ និងក្រៅសិល្បៈមិនថា ពួកគេទៅណាទេគឺតែងតែ បានឃើញវត្តមានពួកគេទាំងពីរនាក់ បណ្តើរគ្នាប្រៀបដូចជា លលកញី ឈ្មោលមិនថា លោក ចំរ៉ុង ទៅធ្វើការនៅទីណាទេ តែងតែឃើញវត្តមាន ដាលីស តាមជាប់មិនថា នៅទីក្រុងឫតាមខេត្តឡើយ ។

ប្រភពដដែលបានប្រាប់ ឲ្យដឹងទៀតថា ធម្មតាទេស្វាមីភរិយាថ្មោងថ្មី តែងតែស្រលាញ់គ្នា ល្អូកល្អើនបណ្តើរគ្នាជាប្រចាំវាជារឿងធម្មតាទៅហើយ ម្យ៉ាងវិញទៀត ដាលីស ក៏មិនសូវមានការងារសិល្បៈ រវល់ដូច្នេះអាចមានពេលទំនេរបណ្តើរគ្នាបាន ហើយមួយទៀតគឺភាគីខាងប្រុស ក៏ចង់ឲ្យភរិយារូបស្អាតដើរ តាមគ្រប់កន្លែងដែល ដើម្បីបានមើលថែគ្នា ជាពិសេសពេលចុះទៅតាមខេត្ត អាចឆ្លៀតពេលពីការងារបានដើរលេង ជាមួយគ្នាបែបរ៉ូមែនទិកទៀតផង ។

ប្រភពខាងលើប្រាប់ទៀតថា មួយរយៈពេលចុងក្រោយ បន្ទាប់ពីរឿងរ៉ាវស្នេហាចម្រូងចម្រាស បានបញ្ចប់គេឃើញលោក ចំរ៉ុង ហាក់មានទីផ្សារការងារ មមាញឹកខ្លាំងជាងមុន ដោយលោកប្រឹងប្រែងក្នុងការរកលុយខ្លាំង ព្រោះថាលោក ចំរ៉ុង និង ដាលីស មានគម្រោងនឹងដឹកដៃគ្នា ចូលរោងការសំពះផ្ទឹម ជាមួយគ្នាតាមប្រពៃណីនៅឆ្នាំ២០១៦ ខាងមុខនេះ ដោយមួយរយៈពេលកន្លងមកនេះ ពួកគេទាំងពីរនាក់ចង់ទុកពេល រកលុយឲ្យបានច្រើន ដើម្បីរៀបចំពិធីរៀបអាពាហ៍ពិពាហ៍ ឲ្យហ៊ឺហារស៊ីវិល័យ សមនិងកិត្តិយសជាតារាល្បី ៕