នាង Miley Cyrus នៅរវើររវាយគិតថា អតីតគូដណ្តឹង Liam Hemsworth នឹងត្រឡប់មករកខ្លួនវិញ

អាមេរិក៖ កំពូលតារាចម្រៀងស្តាយប្លែកៗម្ចាស់បទ «Wrecking Ball» នាង Miley Cyrus ក្រោយបែកពីគូដណ្តឹង Liam Hemsworth បានរយៈពេលប្រហែលជាងមួយឆ្នាំ មកពេលនេះនាងនៅតែ រវើរវាយគិតថា អតីតគូស្នេហ៍ម្នាក់នោះ នឹងត្រឡប់មករកខ្លួនវិញ ។

យោងតាមព័ត៌មានពីគេហទំព័រ HollywoodLife បានឲ្យដឹងនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥នេះថា តារាចម្រៀងវ័យ ២៣ឆ្នាំនាង Miley Cyrus ដែលកំពុងតែវីវក់នឹងស្ទីលធ្វើខ្លួន ឆ្កួតបែបអាក្រាតកាយៗ ទាំងនៅក្រៅនិងក្នុងវីដេអូចម្រៀងនោះ កំពុងតែទុកសក់វែងជាម៉ូដ សក់ដែលអតីតគូដណ្តឹង Liam Hemsworth ស្រលាញ់ខ្លាំងកាលពួកគេ កំពុងផ្អែមល្ហែមជាមួយគ្នា ហើយរយៈពេលបែកគ្នានេះនាង Miley Cyrus មិនដែលទុកសក់វែងនោះទេ ។

ប្រភពព័ត៌មានពីអ្នក ជិតស្និទ្ធបានប្រាប់ HollywoodLife ថា “Miley បានរំឭកដល់រឿងចាស់ថា Hemsworth ស្រលាញ់សក់វែងរបស់នាង ហើយ Miley កំពុងសំងំនៅផ្ទះ ទុកសក់ឲ្យវែងដើម្បីឲ្យអតីត គូស្នេហ៍ត្រឡប់មករកនាងវិញ ហើយតារាចម្រៀងរូបនេះគិតរវើរវាយ ថានឹងបានរស់នៅជាមួយ Hemsworth យ៉ាងរីករាយដូចកាលពីមុន” ដែលការបញ្ជាក់បែបនេះធ្វើឲ្យ អ្នកគាំទ្រជឿទាំងស្រុងព្រោះតាំងពី បែកគ្នាគេបានឃើញតារាចម្រៀងសិចស៊ីរូបនេះធ្វើខ្លួន ប្លែករបៀបមនុស្សខូចចិត្ត។

បើទោះបីជាធ្លាប់បង្ហាញអកប្បកិរិយាដូចជា ស្រលាញ់មនុស្សស្រីដូចគ្នា និងមានចិត្តរាយមាយបន្តិច តែតារាចម្រៀងរូបនេះក៏ធ្លាប់បង្ហើបថា Liam Hemsworth ជាមនុស្សប្រុសតែម្នាក់គត់ដែលនាងស្រលាញ់ ៕

នាង Miley Cyrus នៅរវើររវាយគិតថា អតីតគូដណ្តឹង Liam Hemsworth នឹងត្រឡប់មករកខ្លួនវិញ

នាង Miley Cyrus នៅរវើររវាយគិតថា អតីតគូដណ្តឹង Liam Hemsworth នឹងត្រឡប់មករកខ្លួនវិញ