ប្រុសស្អាត Lee Min Ho លេចមុខក្នុងស្ពត ពាណិជ្ជកម្ម White Koffie របស់ឥណ្ឌូណេស៊ី

កូរ៉េ៖ កំពូលតារាសម្តែងរូបសង្ហា Lee Min Ho ដែលកំពុងលេចធ្លោ ក្នុងវិស័យសិល្បៈកូរ៉េខាងត្បូង មិនត្រឹមតែមមាញឹកជាមួយ ការងារក្នុងស្រុកតែប៉ុណ្ណោះទេ ប៉ុន្តែតារារូបនេះក៏ពេញនិយម នៅក្រៅប្រទេសផងដែរ សម្រាប់ស្ពតពាណិជ្ជកម្មផលិតផល បរទេសនានាដោយសារ ភាពទាក់ទាញដែលមានតាំងពីកំណើត ។

ប្រភពព័ត៌មានពី Korea Times បានឲ្យដឹងនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥នេះថា តារាសម្តែងវ័យ២៨ឆ្នាំ Lee Min Ho បានលេចមុខក្នុងវីដេអូស្ពតពាណិជ្ជថ្មីរបស់ ផលិតផលកាហ្វេ Luwak White Koffie របស់ឥណ្ឌូណេស៊ី ជាប្រភេទកាហ្វេដែលកំពុង ពេញនិយមបំផុតនៅ ប្រទេសមួយនេះ ហើយក្នុងវីដេអូនេះដែរ Min Ho ពិតជាស្រស់ស្អាតនិងទាក់ទាញណាស់ ។

មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា ការងារសិល្បៈជាច្រើនចេះតែរត់មករក តារាសម្តែងនិងម៉ូដែល Lee Min Ho ក្រោយតារារូបនេះទទួលតំណែងជាតារាឯកទេសចរណ៍ ប្រចាំប្រទេសកូរ៉េខាងត្បូង និងពានរង្វាន់ជាច្រើនផ្សេងទៀត ៕