ស្នងការខេត្តតាកែវ ៖ មន្រ្តីនគរបាល ត្រូវគោរពច្បាប់ និងធ្វើជាគំរូល្អ ដល់ប្រជាពលរដ្ឋ

តាកែវ ៖  លោកឧត្តមសេនីយ៏ ទោ អ៊ុក សំណាង ស្នងការនគរបាលខេត្ត បានធ្វើការអំពាវនាវ ក៏ដូចជាការ ព្រមានផងដែរ ដល់មន្រ្តីនគរបាលទូទាំងខេត្តតាកែវ ត្រូវតែគោរពច្បាប់មុនគេ ដើម្បីធ្វើជាគំរូអោយ ប្រជាពលរដ្ឋ នៅក្នុងខេត្តយកតម្រាប់តាម។

លោកស្នងការបានថ្លែងបែបនេះ នៅក្នុងក្នុងពិធីផ្លាស់ប្ដូរតំណែង ផ្ទេភាកិច្ចនិងបំពាក់ឋានន្តរសក្ដិ ជូនដល់មន្រ្តី នគរបាលខេត្តតាកែវ នៅរសៀលថ្ងៃ ព្រហស្បត្តិ៏ ទី ៣០ ខែ ធ្នូ ឆ្នាំ ២០១៥ នៅស្នងការដ្ឋាននគបាលខេត្តតាកែវ។

លោកស្នងការខេត្តតាកែវ អ៊ុក សំណាង បានមានប្រសាសន៏បន្តថា កន្លងមកយើងសង្កេតឃើញ មន្រ្តីនគរបាល ខេត្តតាកែវ មួយចំនួនបានផឹកស៊ី បើកបរទាំងស្រវឹង ជិះម៉ូតូគ្មានកញ្ចក់ មិនពាក់មួកសុវត្តិភាព ជាដើម។ ពួកគេសំអាងខ្លួនជាមន្រ្តីនគរបាលគ្មានអ្នកណាហ៊ានចាប់ឬផាកពិន័យ។ ក៏ប៉ុន្តែចាប់ពីពេលនេះ តទៅការ អនុវត្តន៏ច្បាប់ មិនមានការរើសអើងថាប្រជាពលរដ្ឋឬមន្រ្តីនគបាលនោះទេ។ ប្រជាពលរដ្ឋដែលបើកបរ ខុសនិងច្បាប់ចរាចរណ៏និងត្រូវពិន័យតាមច្បាប់ ដោយឡែកមន្រ្តីនគរបាល ដែលដឹងច្បាប់ហើយ មិនគោរពច្បាប់ ក៏ត្រូវពិន័យហើយថែមទាំងថតរូបផ្ញើមកកាន់ស្នងការដ្ឋានដើម្បីថែមទៀតផង។

  លោកស្នងការខេត្តតាកែវ បានមានប្រសាសន៏បន្ថែមថា ក្រៅពីអនុវត្តន៏ច្បាប់ដើម្បីធ្វើជាគំរូ អោយប្រជាជន យកគំរូតាម  មន្រ្តីនគបាលយើងក៏ត្រូវប្រាប់ដល់ក្រុមគ្រូសារ ញាតិសន្តានរបស់ខ្លួនអោយគោរពច្បាប់ ហើយបើមានបញ្ហាអ្វីលើបងប្អូនខ្លួនឯង មិនត្រូវអន្តរាគមន៏នោះទេគឺទុកអោយច្បាប់ជាអ្នកដោះស្រាយ ពោលវប្បធម៌ឬប្រពៃណីអន្តរាគមន៏ មិនត្រូវឲ្យមានបន្តទៅទៀតនោះទេ៕