ចលនាយុវជនកម្ពុជា ក្រុម ១៥៧ នាំយកអំណោយទៅ ចែកជូនកម្មករ ៧៧គ្រួសារ កំពុងធ្វើការ និងរស់នៅក្នុង តំបន់សេដ្ឋកិច្ច ពិសេស 7NG

ភ្នំពេញ៖ លោកឧកញ៉ា ស្រី ចាន់ថន ប្រធានចលនាយុវជនកម្ពុជា ក្រុម ១៥៧ សាខាខេត្តកណ្តាល និងសមជិក តំណាងលោក ម៉ឹង ពន្លក ជាប្រធានចលនាយុវជ នកម្ពុជា ក្រុម១៥៧ បាននាំយកអំណោយ និងថវិកាទៅចែកជូនដល់កម្មករចំនួន ៧៧គ្រួសរ ដែលកំពុងធ្វើការ និងរស់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស 7NG។

ថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់ ពិធីចែកអំណោយ លោកឧកញ៉ា ស្រី ចាន់ថន បានមានប្រសាសន៍ថា ក្រុមកម្មករទាំង ៧៧គ្រួសារនេះ ពីដើមឡើយពួកគាត់ រស់នៅរាជធានីភ្នំពេញ នៅក្នុងសហគមន៍ក្រីក្រ ស្ទឹងមានជ័យ។ បច្ចុប្បន្ន ការងារដែលពួកគាត់កំពុងធ្វើនៅ តំបន់សេដ្ឋកិច្ចពិសេស 7NGនេះ មានដូចជា ធ្វើស្មៅតាមផ្លូវក្នុងតំបន់រោងចក្រ, ជាងដែក, ជាភ្លើង និងចុងភៅជាដើម។

លោកឧកញ៉ា បានបន្ថែមថា ការឲ្យប្រពលរដ្ឋចំនួន ៧៧គ្រួសារមករស់នៅ និងធ្វើការនៅតំបន់ រោងចក្រ 7NG គឺជាជំហានដំបូង ព្រោះបើសិនបើពួកគាត់ អាចរស់នៅបានស្រួលបួល ក្នុងតំបន់នេះហើយ ក្រុមហ៊ុននឹងមានការជ្រើសរើសប្រជាពលរដ្ឋ ស្ថិតក្នុងតំបន់សហគមន៍ក្រីក្រផ្សេងទៀត ឲ្យរស់នៅក្នុងតំបន់នេះជាបន្តបន្ទាប់។

ប្រធានចលនាយុវជនក្រុម១៥៧ សាខាខេត្តកណ្តាលរូបនេះ បានបញ្ជាក់ថា អំណោយដែលបានចែកជូនពួកគាត់ទាំងនោះ រួមមាន ១.អង្ករ៥០គីឡូ, ២.ទឹកត្រី១យួរ, ៣.ទឹកស៊ីអ៊ីវ១យួរ ៤.អំបិល១គីឡូ, ៥.ស្ករស១គីឡូ, ៦.ប៊ីចេង០.៥គីឡូ, ៧.ប្រេងឆា ១លីត្រ, ៨. មី១កេះ និងថវិកា ៤០.០០០រៀល

សូមបញ្ជាក់ថា ពួកគាត់ទាំង ៧៧គ្រួសារនោះ បានផ្លាស់មករស់នៅក្នុងតំបន់សេដ្ឋកិច្ច 7NG កាលពីខែមិនា ឆ្នាំ២០១៥ ដោយលោកឧកញ៉ា ស្រី ចាន់ថន ជួយចំណាយថ្លៃដីជូនក្នុងមួយគ្រួសារ ៨០០ដុល្លារ ដើម្បីសំរាលដល់ការចំណាយប្រចាំខែ ដោយបង់ប្រចាំខែលើថ្លៃដីក្រោម ៥០ដុល្លារ៕