អ្នកនាំពាក្យCPP៖ ខ្មែររួបរួមគ្នា ជាធ្លុងមួយ ជាយូរមកហើយ

ភ្នំពេញ៖ លោក សុខ ឥសាន្ដ អ្នកនាំពាក្យគណៈបក្ស ប្រជាជនកម្ពុជា បានថ្លែងនៅព្រឹក ថ្ងៃ ៣១ ខែធ្នូ ឆ្នាំ២០១៥ ថា ខ្មែររួបរួម គ្នាជាធ្លុងមួយ ជាយូរមកហើយ ហើយក៏គ្មានការបែកបាក់។

ការថ្លែងបែបនេះរបស់ សុខ ឥសាន្ត បានធ្វើឡើងបន្ទាប់ពី លោក កឹម សុខា និង លោក សម រង្ស៊ី បានលើកឡើងនៅព្រឹក ថ្ងៃ ៣១ ធ្នូ ដោយយកឱកាស ចូលឆ្នាំសកល ឆ្នាំ២០១៦ បានស្នើឲ្យគ្រប់ គណបក្សនយោបាយ ស្រុះស្រួលគ្នា និងពួតដៃគ្នា ជាមហាគ្រួសារខ្មែរតែមួយ ដើម្បីការពារ និងថែរក្សាជាតិមាតុភូមិ របស់យើងឲ្យបាននៅគង់វង្សជានិរន្តិ៍ ហើយរួមកម្លាំងគ្នាជាធ្លុងមួយ ដើម្បីកសាងជាតិមាតុភូមិ ឲ្យកាន់តែរុងរឿងល្អប្រសើរ។

លោក សុខ ឥសាន្ដ បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលថា “ប្រទេសយើង កំពុងតែអភិវឌ្ឍ នយោបាយ ប្រជាធិតេយ្យ សេរីពហុបក្ស ក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយអី ចឹងយើងគ្មានការបែកបាក់អី មកពីណានោះទេ”៕