សប្តាហ៍​ក្រោយ​ដើមឆ្នាំ​២០១៦ ធ្វើ​វិសោធន៍កម្ម​ច្បាប់ ស្តីពី គណបក្សនយោបាយ តម្រូវ​ឲ្យ​ប្រធាន​គណបក្សនយោបាយ មាន​សញ្ជាតិ​ខ្មែរ​តែមួយ​

ភ្នំពេញ: សប្តាហ៍​ក្រោយ​ដើមឆ្នាំ​២០១៦ ខាងមុខ​នះ គណៈកម្មការ​សិក្សា​ស្រាវជ្រាវ ដើម្បី​ឈានទៅ​ធ្វើ​វិសោធន៍កម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដើម្បី​ពិភាក្សា​ដាក់បញ្ចូល​ច្បាប់​តម្រូវ​ឲ្យ​ប្រធាន​គណបក្សនយោបាយ ត្រូវមាន​សញ្ជាតិ​ខ្មែរ​តែមួយ​។​
​    ​

​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ជា​ប្រធាន​គណៈកម្មការ​សិក្សា​ស្រាវជ្រាវ ដើម្បី​ឈានទៅ​ធ្វើ​វិសោធន៍កម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ចំពោះ​គណៈកម្មការ​នេះ នៅ​មិនទាន់បាន​ប្រជុំពិភាក្សា​គ្នា​នៅឡើយ​ទេ ប្រហែលជា​សប្តាហ៍​ក្រោយ​នឹង​ប្រជុំ ហើយ​ពេលនោះ​បានដឹងថា ត្រូវធ្វើ​យ៉ាងម៉េច​ខ្លះ​។
​    ​
​សម្តេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍​បញ្ជាក់ថា “​សូមទោស ខ្ញុំ​អត់​ទាន់​បាន​ប្រជុំគ្នា​នៅឡើយ​ទេ ប្រហែលជា​សប្តាហ៍​ក្រោយ​នឹង​ប្រជុំ ហើយ​ពេល​នឹង​បានដឹងថា ត្រូវធ្វើ​យ៉ាងម៉េច​ខ្លះ​”​។​

​គណៈកម្មការ​សិក្សា​ស្រាវជ្រាវ​រៀបចំ​សំណើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ មាន​សមាសភាព​ចំនួន ១៣ រូប ដោយ​ក្នុងនោះ មាន​ប្រធាន​១​រូប អនុប្រធាន​២​រូប និង​សមាជិក​ចំនួន​១០​រូប​។
​សមាសភាព​គណៈកម្មាកា​រ​រួមមានៈ ១-​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ជា​ប្រធាន​។ ២-​លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ជា​អនុប្រធាន​។ ៣-​លោក​អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ជា​អនុប្រធាន​។ ៤-​លោក សោម សឿន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ជា​សមាជិក​។ ៥-​លោក ព្រុំ សុខា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ជា​សមាជិក​។ ៦-​លោក ឆេង សារឿន អនុប្រធាន​ក្រុមប្រឹក្សា​អ្នកច្បាប់ នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី ជា​សមាជិក​។ ៧-​លោក អ៊ុច បូរ​រិ​ទ្ធ រដ្ឋលេខាធិការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ជា​សមាជិក​។ ៨-​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម ជា​សមាជិក​។ ៩-​លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ជា​សមាជិក​។ ១០-​លោក ប៉ុល លឹម រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ជា​សមាជិក​។ ១១-​លោក ហ៊ី សោភា រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ ជា​សមាជិក​។ ១២-​លោក កើត រិ​ទ្ធ រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ ជា​សមាជិក​។ ១៣-​លោក ប្រាក់ សំអឿន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល ក្រសួងមហាផ្ទៃ ជា​សមាជិក​៕​

សប្តាហ៍​ក្រោយ​ដើមឆ្នាំ​២០១៦ ធ្វើ​វិសោធន៍កម្ម​ច្បាប់ ស្តីពី គណបក្សនយោបាយ តម្រូវ​ឲ្យ​ប្រធាន​គណបក្សនយោបាយ មាន​សញ្ជាតិ​ខ្មែរ​តែមួយ​