រថភ្លើង​បុក​រថយន្ត​ធុន​ត្រា​អូស​ជាង​១០០​ម៉ែត្រ​នៅ​ផ្លូវ​ឡើង​ភ្នំ​បូ​គោ របួសធ្ងន់​ស្រាល​៨​នាក់​

ខេត្តកំពត​៖​មនុស្ស​៧​នាក់​បាន​រងរបួស​ធ្ងន់ និង​ម្នាក់​ផ្សេងទៀត​រងរបួស​ស្រាល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ រថភ្លើង​បុក​រថយន្ត​ម៉ាក​ធ់ន​ត្រា ចំពាក់​កណ្តាល​អូស​ជាង​១០០​ម៉ែត្រ​។ ហេតុការណ៍​កើតឡើង​នៅវេលា​ម៉ោង​៤​រសៀល ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៥ ចំណុច​ផ្លូវ​រថភ្លើង​ឡើង​ភ្នំ​បូកគោ ស្ថិតក្នុង​ភូមិ​រលួស ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ ខេត្តកំពត​។​

​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា រថយន្ត​ធុន​ត្រា​អ្នកជិះ​ទាំងអស់​មាន​ចំនួន​៧​នាក់ ស្រី​៣​នាក់ ទាំង​អ្នកបើកបរ​ជា​លក្ខណៈ​គ្រួសារ ក្នុង​គោលបំណង​ឡើងទៅ​ដេក​លើ​ភ្នំ​បូកគោ ដើម្បី​ឆ្លង​ឆ្នាំ​នៅលើ​ទីនោះ លុះ​រថយន្ត​មកដល់​ផ្លូវ​រថភ្លើង អ្នកបើក​មិនបាន​ប្រុងប្រយ័ត្ន ចៃដន្យ​ត្រូវ​រថភ្លើង​មកដល់​បុក​ចំពាក់​កណ្តាល អូស​រថយន្ត​ចម្ងាយ​១១៥​ម៉ែត្រ ដែល​ធ្វើ​ឲ្យ​ជួប​នូវ​ឧ​ប​តិ្ត​ហេតុ​គ្រោះថ្នាក់​បែបនេះ​តែម្តងទៅ​។​

​ប្រភព​ដដែល​បន្តថា ក្រោយ​ហេតុការណ៍​ភ្លាម​អ្នករងរបួស​ទាំងអស់ត្រូវបាន​គេ​ដឹក​យកទៅ​សម្រាក​ព្យាបាលនៅឯ​មន្ទីរពេទ្យ​អង្គការ«​ស៊ុន​យ៉ា​ឃៀ​ល​»ក្នុង​ឃុំ​បឹង​ទូក​៕

រថភ្លើង​បុក​រថយន្ត​ធុន​ត្រា​អូស​ជាង​១០០​ម៉ែត្រ​នៅ​ផ្លូវ​ឡើង​ភ្នំ​បូ​គោ របួសធ្ងន់​ស្រាល​៨​នាក់​
រថភ្លើង​បុក​រថយន្ត​ធុន​ត្រា​អូស​ជាង​១០០​ម៉ែត្រ​នៅ​ផ្លូវ​ឡើង​ភ្នំ​បូ​គោ របួសធ្ងន់​ស្រាល​៨​នាក់​