ទៅ​ឆ្លង​ឆ្នាំ​នៅ​ភ្នំ​បូកគោ​ត្រូវ​រថភ្លើង​បុក​រថយន្ត​​នៅ​ជើងភ្នំ​អូស​ជាង​១០០​ម៉ែត្រ

ខេត្តកំពត ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​មួយ​បាន​កើតឡើង​នៅ​ជើងភ្នំ​បូកគោ គឺ​រថភ្លើង​បុក​រថយន្ត​ចំពាក់​កណ្ដាល​អូស​ជាង​១០០​ម៉ែត្រ​បណ្ដាល​ឲ្យ​របួសធ្ងន់​-​ស្រាល​៧​នាក់ ដែល​ហេតុការណ៍​នឹក​ស្មាន​មិន​ដល់​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រហែល​៤​រសៀល ថ្ងៃ​ទី​៣១ ធ្នូ ២០១៥ នៅ​ចំណុច​ផ្លូវ​រថភ្លើង​ឡើង​ភ្នំ​បូកគោ ស្ថិត​ក្នុងភូមិ​រលួស ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ ខេត្តកំពត ។
ប្រភព​ព័ត៌​មានជំ​ហាន​ដំបូង​បាន​ឲ្យ​ដឹង​ថា ខណៈ​ពេល​រថយន្ត​លក្ខណៈ​គ្រួសារ​១​គ្រឿង​ម៉ាក​ធុន​ត្រា​ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AG-0579 ដែល​មាន​មនុស្ស​ក្នុង​រថយន្ត​ទាំងអស់​៧​នាក់​កំពុង​បើក​ក្នុងគោល​បំណង​​ទៅ​ឆ្លង​ឆ្នាំ​នៅ​ភ្នំ​បូកគោ ហើយ​យ​ឆ្លងកាត់​ផ្លូវ​រថភ្លើង​នៅ​ជើងភ្នំ​មិន​បាន​ប្រយ័ត្ន​ចៃដន្យ​រថភ្លើង​កំពុង​ឆ្លងកាត់​ហើយ​បុក​ចំពាក់​កណ្ដាល​រថយន្ត​អូស​ចម្ងាយ​ប្រមាណ​ជាង​១០០​ម៉ែត្រ​បណ្ដាល​ឲ្យ​រង​បួស​ធ្ងន់​-ស្រាល​​មនុស្ស​ទាំងអស់​ក្នុង​រថយន្ត​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ​ភ្លាម​ៗ​ជន​រង​គ្រោះ​ទាំងអស់​ត្រូវ​បាន​គេ​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មួយ​កន្លែង​នៅ​ក្នុង​ឃុំ​បឹង​ទូក ៕