សម្ដេចតេជោ៖ ប្រជាពលរដ្ឋ ទូទាំងពិភពលោក រួមទាំងកម្ពុជា នឹងចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសាកល ២០១៦

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាល្ងាចថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥នេះ បានសរសេរនៅលើបណ្ដាញសង្គម ហ្វេសប៊ុករបស់សម្ដេចថា នៅយប់ថ្ងៃនេះ ប្រជាពលរដ្ឋទូទាំងពិភពលោក រួមទាំងកម្ពុជា នឹងចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសាកល ២០១៦។

សម្ដេច បានសរសេរបន្ថែម ឲ្យដឹងទៀតថា សម្តេច និង សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ព្រមទាំងក្រុមគ្រួសារ និងចៅៗនឹងចូលរួមក្នុងយប់ឆ្លងឆ្នាំចាស់ ចូលឆ្នាំថ្មី នៅខេត្តព្រះសីហនុ ជាមួយប្រជាពលរដ្ឋរាប់ម៉ឺននាក់។ ហើយកម្មវិធីកំសាន្ត អបអរសាទរនៅក្នុង រាជធានីភ្នំពេញថ្ងៃនេះ គឺមានរៀបចំធ្វើនៅមុខ ព្រះបរមរាជវាំង មុខវត្តបទុម មុខណាហ្កា និង នៅមជ្ឈមណ្ឌលកំសាន្តកោះពេជ្រ។

ជាចុងក្រោយ សម្ដេច បានសរសេរបញ្ជាក់ថា សូមបងប្អូនជនរួមជាតិ ជាពិសេស យុវជនចូលរួមសប្បាយរីករាយ អបអសាទនៅក្នុងពិធីបុណ្យចូលឆ្នាំសាកល ២០១៦ ប្រកបដោយសុវត្ថិភាពទាំងអស់គ្នា! សូមបើកបរគោរោពច្បាប់ចរាចរណ៍ យោគយល់ និអធ្យាស្រ័យខ្ពស់ ជាពិសេសនៅក្នងរាត្រីចូលឆ្នាំសាកល ២០១៦ នេះ!៕