Q&A : តើ​ការ​រួមភេទ​តាម​រន្ធ​គូទ ស្ត្រី​កើតមាន​អារម្មណ៍​ដូច​ការរួម​ភេទ​តាម​ប្រដាប់ភេទ​ឬទេ ?

សំណួរ ៖ ស្វាមី​របស់​នាង​ខ្ញុំ​មួយ​រយៈពេល​ក្រោយនេះ​គាត់​ចេះតែ​ទទូច​ចង់​រួមភេទ​តាម​រន្ធ​គូទ ហើយ​នាង​ខ្ញុំ​មិន​ធ្លាប់​សោះ ហេតុនេះ​នាំឱ្យ​នាង​ខ្ញុំ​គិត​ខ្លាច​គ្រោះថ្នាក់ ។ នាង​ខ្ញុំ​ចង់ដឹងថា ការរួម​ភេទ​តាម​រន្ធ​គូទ​ស្ត្រី​កើតមាន​អារម្មណ៍​ដូច​ការរួម​ភេទ​តាម​ប្រដាប់ភេទ​ឬទេ ? តើ​វា​អាច​បង្ក​គ្រោះថ្នាក់ ឬក៏​អត់ ?

Q&A : តើ​ការ​រួមភេទ​តាម​រន្ធ​គូទ ស្ត្រី​កើតមាន​អារម្មណ៍​ដូច​ការរួម​ភេទ​តាម​ប្រដាប់ភេទ​ឬទេ ?

​ចម្លើយ ៖ ការរួម​ភេទ​តាម​រន្ធ​គូទ​ត្រូវតែ​មានការ​ឈ្វេងយល់​ឱ្យបាន​ត្រឹមត្រូវ​ផងដែរ ទើប​អាច ប្រព្រឹត្តទៅបាន​រលូន និង ជោគជ័យ ។ តាមពិត​ល្បែង​លើ​គ្រែ​មួយ​នេះ​ក៏មាន​មនុស្ស​មួយចំនួន​បាន​ប្រព្រឹត្ត​រួចមកហើយ​ដែរ ទាំង​ក្រុមមនុស្ស​រួមភេទ​ផ្ទុយគ្នា និង ក្រុមមនុស្ស​រួមភេទ​ដូចគ្នា​ក្តី ។ អ្នក​ត្រូវ​ដឹងថា ការរួម​ភេទ​តាម​រន្ធ​គូទ​វា​ខុស នឹង​លក្ខខណ្ឌ​ធម្មជាតិ ហើយ​ការផ្តល់​សេចក្តីសុខ ចំពោះ​ស្ត្រី​គឺ​មិន​ដូចជា​ការរួម​ភេទ​តាម​ទ្វារមាស​នោះឡើយ ។

Q&A : តើ​ការ​រួមភេទ​តាម​រន្ធ​គូទ ស្ត្រី​កើតមាន​អារម្មណ៍​ដូច​ការរួម​ភេទ​តាម​ប្រដាប់ភេទ​ឬទេ ?

វា​អាចជួយ​អ្នក​បាន​ម្តងម្កាល​នៅពេល​បុរស​ចង់​ផ្លាស់ប្តូរ​រសជាតិ តែ​ត្រូវ​ចងចាំ​ថា កន្លែង​នេះ​កខ្វក់ និង តឹង​ណែន ហេតុនេះ​ត្រូវការ​សម្អាត ឬ ប្រើ​ស្រោមអនាម័យ​ត្រឹមត្រូវ ទើប​មិន​បង្ក​ការគ្រោះថ្នាក់​ពី​ការឆ្លង​រោគ ។ ក្រៅពីនេះ​រៀងរាល់​ការ​រួមភេទ​ចាំបាច់​ត្រូវ ប្រើ​ទឹករំអិល​ជំនួយ ទើប​ការ​ស៊ក​បញ្ចូល​របស់​បុរស​មា​ន​ភាពរលូន​មិន​ទទួល​ការឈឺចាប់​ទាំង​ស្ត្រី និង បុរស ។

Q&A : តើ​ការ​រួមភេទ​តាម​រន្ធ​គូទ ស្ត្រី​កើតមាន​អារម្មណ៍​ដូច​ការរួម​ភេទ​តាម​ប្រដាប់ភេទ​ឬទេ ?

ជាមួយគ្នានេះដែរ ការរួម​ភេទ​តាម រន្ធ​គូទ​ក៏ត្រូវ​មានការ​បបោសអង្អែល​ត្រង់​តំបន់​នេះដែរ ដូចជា​ការប្រើ​ម្រាមដៃ​ស៊ក​បញ្ចូល​ថ្នមៗ​បើកផ្លូវ​មុន ឬ ប្រើ​ឧបករណ៍​រួមភេទ​សម្រាប់​បន្សាំ​ឱ្យ នាង​កាន់តែ​ប្រសើរ ។ ត្រូវ​ចាំ​ថា ការប្រើ​ស្រោមអនាម័យ​ជាការ​មិនអាច​ភ្លេច​បានទេ​សម្រាប់​ភាគី​បុរស ព្រោះ​ការរួម​ភេទ​តាម​រន្ធ​គូទ​ងាយ​ចម្លង​មេរោគ​ជាង​តាម​ទ្វារមាស​ទៅទៀត ។ ហេតុនេះ​គប្បី មានការ​ប្រយ័ត្នប្រយែង​ខ្ពស់ ៕